ព័ត៌មានអន្ដរជាតិ
មើលទៅមិនស្រួល ថៃឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីឥណ្ឌា
ស្ថានទូតថៃប្រចាំនៅទីក្រុងញូវដេលីបានណែនាំជនជាតិថៃដែលស្ថិតនៅប្រទេសឥណ្ឌាចាកចេញពីប្រទេសមួយនេះឲ្យបានលឿន ដោយសារភ័យខ្លាចកូវីដ-១៩ដែលកំពុងវាយប្រហារខ្លាំង។
នៅថ្ងៃអង្គារ៍ ស្ថានទូតថៃ បាននិយាយថា ជនជាតិថៃមិនត្រូវការបន្តស្នាក់នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះទេ ប៉ុន្តែត្រូវប្រញាប់ចុះឈ្មោះ និងរៀបចំខ្លួនដើម្បីឡើងយន្តហោះដែលគ្រោងហោះហើរពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះពីទីក្រុង Chennai និងថ្ងៃទី១៥ ខែឧសភា ពីទីក្រុងញូវដេលី។
ស្ថានទូតនិយាយថា កូវីដ-១៩បានកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីពាក់កណ្តាលខែមេសាមក ហើយមន្ទីរពេទ្យនៅក្នុងប្រទេសឥណ្ឌាពោរពេញដោយអ្នកជំងឺកូវីដ-១៩។
ទន្ទឹមជាមួយគ្នានេះ កងទ័ពថៃ (RTAF) នៅថ្ងៃនេះនឹងបញ្ជូនជំនួយមនុស្សធម៌ដែលរាប់ទាំងអ៊ុកស៊ីសែនផងទៅប្រទេសឥណ្ឌាដើម្បីជួយទប់ស្កាត់កូវីដ-១៩ដែលបានកំពុងឆកយកជីវិតមនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
រហូតដល់ពេលនេះ មានប្រទេសជាច្រើនបានកំពុងផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រចាំបាច់ទៅប្រទេសឥណ្ឌាដូចជាចក្រភពអង់គ្លេស អាមេរិក បារាំង និងអាល្លឺម៉ង់ជាដើម។
ដោយសារអ្នកជំងឺកូវីដ-១៩ច្រើនពេក ប្រព័ន្ធសុខាភិបាលឥណ្ឌាបានដួលរលំ ពីការខ្វះសម្ភារៈសង្គ្រោះចាំបាច់គឺគ្រែ និងអ៊ុកស៊ីសែន ហើយអ្នកជំងឺជាច្រើនបានស្លាប់នៅក្រៅមន្ទីរពេទ្យ ក៏ដូចជាតាមផ្ទះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់