គិលានុប្បដ្ឋាយិកាសម្លាប់ទារកទើបនឹងកើត៨នាក់ក្នុងមន្ទីរពេទ្យ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

គិលានុប្បដ្ឋាយិកាសម្លាប់ទារកទើបនឹងកើត៨នាក់ក្នុងមន្ទីរពេទ្យ

Published

on

ប៉ូលិសក្នុងទីក្រុង Chester ភាគពាយព្យប្រទេសអង់គ្លេសបាននិយាយកាលពីថ្ងៃពុធទី១១ខែវិច្ឆិកាថា ពួកគេបានចោទប្រកាន់គិលានុប្បដ្ឋាយិកាម្នាក់ពីបទមនុស្សឃាតចំនួន៨ករណីនិងប៉ុនប៉ងធ្វើឃាតលើទារក១០ករណីនៅមន្ទីរពេទ្យក្នុងតំបន់។

ប៉ូលិសក្រុង Cheshire បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្រី Lucy Letby អាយុ៣០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារនិងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។

ពួកគេបន្ថែមថា បទចោទប្រកាន់ទាំងនេះគឺពាក់ព័ន្ធនឹងការស្លាប់និងការសន្លប់ដែលមិនមានគ្រោះថ្នាក់ដល់ជីវិតទារកនៅក្នុងបន្ទប់ដាក់ទារកទើបនឹងកើតក្នុងមន្ទីរពេទ្យ Countess of Chester ចន្លោះខែមិថុនាឆ្នាំ២០១៥ដល់ខែមិថុនាឆ្នាំ២០១៦។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនបានបញ្ចេញព័ត៌មានជុំវិញហេតុផលដែលនាំឲ្យអ្នកស្រី Lucy សម្លាប់ទារកទាំងនេះទេ។

អ្នកស្រី Letby កំពុងត្រូវបានឃុំឃាំងមុនការបង្ហាញខ្លួនមុខចៅក្រមនៅជិតទីក្រុង Warrington។

អ្នកស្រីធ្លាប់ត្រូវបានចាប់ខ្លួនប៉ុន្តែត្រូវបានដោះលែងវិញដោយគ្មានការចោទប្រកាន់ក្នុងឆ្នាំ២០១៨និង២០១៩ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម