Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រៀមខ្លួនប្រឈមមុខនឹងព្យុះទី៣ក្នុងខែនេះ

បានផុស

នៅ

ព្យុះ Vamco បានចូលសមុទ្រចិនខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះហើយត្រូវបានគេព្យាករណ៍ថានឹងឆ្ពោះទៅកាន់ភាគកណ្តាលប្រទេសវៀតណាម។

មជ្ឈមណ្ឌលជាតិឧតុនិយមនិងព្យាករណ៍បានឲ្យដឹងថា នៅម៉ោង៧ព្រឹក ព្យុះនេះស្ថិតនៅចម្ងាយប្រហែល៨២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃប្រជុំកោះ Paracel ក្នុងសមុទ្រចិនខាងត្បូងជាមួយនឹងល្បឿនខ្យល់រហូតដល់១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ វានឹងធ្វើដំណើរទៅទិសខាងលិចក្នុងល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោងមុនពេលផ្លាស់ប្តូរទិសដៅនិងឆ្ពោះទៅទិសពាយព្យ។

នៅព្រឹកថ្ងៃអាទិត្យ គេរំពឹងថា ព្យុះនេះនឹងទៅដល់ឆ្នេរសមុទ្រវៀតណាមចន្លោះខេត្ត Ha Tinh និង Quang Nam ដែលខេត្តទាំងពីរនេះមានមនុស្សយ៉ាងតិច២៣៥នាក់បានស្លាប់ឬបាត់ខ្លួនដោយសារតែព្យុះនិងទឹកជំនន់ចាប់តាំងពីខែមុនមក។

បណ្តាទីភ្នាក់ងារព្យាករណ៍អាកាសធាតុអន្តរជាតិបានព្យាករណ៍ថា ព្យុះ Vamco នឹងបង្កឲ្យមានការបាក់ដីក្នុងខេត្ត Ha Tinh និង Quang Binh នៅថ្ងៃចន្ទ។

គួរបញ្ជាក់ថា Vamco គឺជាព្យុះទី៣នៅក្នុងខែវិច្ឆិកានិងទី១៣ក្នុងឆ្នាំនេះដែលវាយប្រហារប្រទេសវៀតណាម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម