Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូស្រីរំលោភសិស្សប្រុសអាយុ១៤ឆ្នាំញយដងហើយគំរាមធ្វើបាបបើហ៊ានប្រាប់គេ

បានផុស

នៅ

ប៉ូលិសនិយាយថា អតីតគ្រូអប់រំកាយម្នាក់បានរំលោភផ្លូវភេទលើក្មេងប្រុសអាយុ១៤ឆ្នាំក្នុងរយៈពេល៧ខែដែលក្នុងអំឡុងពេលនោះ ពួកគេបានជួបគ្នាពីរដងក្នុងមួយសប្តាហ៍។

លោកស្រី Rochelle Cressman បានផ្តួចផ្តើមទំនាក់ទំនងផ្លូវភេទហើយបានប្រាប់ក្មេងប្រុសនោះកុំឲ្យប្រាប់នរណាឲ្យសោះពីទំនាក់ទំនងនេះហើយថែមទាំងគំរាមធ្វើបាបខ្លួនឯងនិងក្មេងប្រុសទៀតផងប្រសិនបើទង្វើខុសច្បាប់របស់ពួកគេត្រូវបានលេចធ្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Meadville Tribune បានរាយការណ៍ថា ស្រ្តីអាយុ៣៣ឆ្នាំដែលធ្លាប់បង្រៀននៅអនុវិទ្យាល័យមួយហើយក្មេងជំទង់បានប្រព្រឹត្តទង្វើនេះនៅឯអតីតផ្ទះរបស់នាងក្នុងទីក្រុង Oil Creek និងនៅផ្ទះមួយទៀតក្នុងទីក្រុង Titusville សហរដ្ឋអាមេរិក។

នាងបានសារភាពថា បានរំលោភបំពានផ្លូវភេទម្តងហើយម្តងទៀតលើក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ហើយបានបង្ហាញខ្លួននៅតុលាការតំបន់ Crawford ពីបទរំលោភផ្លូវភេទចំនួន៣ករណីពាក់ព័ន្ធនឹងក្មេងជំទង់។

យោងតាមកាសែតនេះបានឲ្យដឹងថា បទឧក្រិដ្ឋកម្មចំនួន៦៣ត្រូវបានលុបចោលដោយសារតែការទទួលទោសរបស់នាង។

នាងត្រូវបានចោទប្រកាន់ដំបូងកាលពីខែឧសភាឆ្នាំ២០១៩ពីបទរំលោភសេពសន្ថវៈចំនួន៤២ករណីក៏ដូចជាការរំលោភផ្លូវភេទដោយអចេតនា១០ករណីនិងបទចោទប្រកាន់ផ្សេងទៀតផងដែរ។

នាងគ្រោងនឹងត្រូវបានគេកាត់ទោសនៅខែកុម្ភៈឆ្នាំក្រោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

ការលក់រថយន្ត EV កើនឡើង​ ៧ ខែជាប់ៗគ្នា​ និងដល់​អត្រាខ្ពស់​បំផុត​៣ដង​

អាជីព៣ នាទីutes មុន

ភាពតស៊ូរបស់​​លោកស្រី សៅ កុសល៖ ដំណើរឆ្ពោះទៅចំណុចស្នូលនៃការងារផ្នែកលក់របស់ ក្រុមហ៊ុន ហុិននីគែន ខេមបូឌា

សេដ្ឋកិច្ច៧ នាទីutes មុន

ក្រុមហ៊ុនកូរ៉េជាង ៥០ បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ២០ នាទីutes មុន

វេទិកាស្ដីពីការផ្សព្វផ្សាយឆ្លាតវៃ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ ២០២៤ ប្រារព្ធនៅរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣០ នាទីutes មុន

សប្ដាហ៍ក្រោយ នាវាចម្បាំងអាមេរិកនឹងចូលចតនៅដែនសមុទ្រកម្ពុជា ដែលមាននាវិកជាង១០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម