ព័ត៌មានអន្ដរជាតិ
ពិភពលោក ពេលនេះនៅសល់កន្លែងណាខ្លះដែលគ្មានវីរុសកូវីដ ១៩?
បើនិយាយពីអាហ្សង់ទីន ទៅដល់ហ្ស៊ីមបាវ៉េ ពីបុរីវ៉ាទីកង់ នៅអ៊ីតាលី ទៅដល់សេតវិមាន នៅអាមេរិក ពីវិមានគ្រែមឡាំង របស់រុស្ស៊ី មកដល់ទីក្រុងភ្នំពេញ គ្មានកន្លែងណាមួយ គ្មានការរាតត្បាតជំងឺកូវីដ ១៩ នោះទេ។ ក៏ប៉ុន្តែ មិនមែនជុំវិញពិភពលោក សុទ្ធតែគ្មានកន្លែងស្រស់ស្អាត គ្មានកូវីដ ១៩ អុកឡុកនោះដែរ ក្នុងនោះនៅមានប្រទេសចំនួន ២ ទ្វីបចំនួន ១ និងប្រជាជាតិដែនកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិកចំនួន ៥ផ្សេងទៀត សុទ្ធតែមិនទាន់ការឆ្លងករណីកូវីដ ១៩។

នៅឯតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង មានដូចជាប្រទេស Tonga, Kiribati, Samoa, Micronesia និងប្រជាជាតិដែនកោះ Tuvalu សុទ្ធតែមិនទាន់រកឃើញករណីកូវីដ ១៩ សូម្បីតែមួយ ធ្វើឲ្យប្រជាជាតិដែនកោះទាំងនោះ មានបរិយាកាសបរិសុទ្ធ ខ្យល់អាកាសស្រស់ថ្លា សម្រាប់ជីវិតរស់នៅរបស់ពលរដ្ឋ។
យោងតាមលោក Paula Taumoepeau ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេស Tonga បញ្ជាក់ថា ប្រទេសលោកអាចទប់ស្កាត់កូវីដ ១៩ ដោយជោគជ័យ ១០០% គឺដោយសារ រដ្ឋាភិបាលបានសម្រេចផ្អាកការចូលចតគ្រប់នាវាទេសចរណ៍ និងបិទជើងហោះហើរទាំងអស់ ចាប់តាំងពីខែមីនា មកម៉្លេះ។ លោកថា រដ្ឋាភិបាលសម្រេចចិត្តបិទប្រទេសមកទល់នឹងពេលនេះ គឺដើម្បីការពារជីវិតពលរដ្ឋសរុបប្រមាណ ១សែននាក់ ដែលកំពុងរស់នៅលើកោះនេះ ខណៈចំនួនស្លាប់នៅត្រឹមតែសហរដ្ឋអាមេរិក គឺច្រើនជាចំនួនប្រជាជនសរុបលើកោះរបស់លោកដល់ទៅជាង ២ដងទៅហើយ។
“ខ្ញុំគិតថា រដ្ឋាភិបាលធ្វើការងារបានល្អ ក្នុងការទប់ស្កាត់កូវីដ ១៩ ឲ្យចាកចេញពីប្រទេស Tonga ប៉ុន្តែវាក៏ប៉ះពាល់ធ្ងន់ធ្ងរដូចគ្នាទៅលើការធ្វើពាណិជ្ជកម្ម ពិសេសវិស័យទេសចរណ៍ និងសេវាស្នាក់នៅតែម្តង”។ នេះជាការបញ្ជាក់បន្ថែមពីលោក Taumoepeau។

ពិតណាស់ ប្រជាជាតិដែនកោះប៉ាស៊ីហ្វិកខាងត្បូង ភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍ ដែលជាប្រភពចំណូលធំបំផុតសម្រាប់ប្រទេសខ្លួន ខណៈស្ថានភាពកូវីដ ១៩ បើទោះជាមិនបានរាតត្បាតក្នុងប្រទេសទាំងនោះ ប៉ុន្តែអត្រាបាត់បង់ការងារធ្វើ និងការធ្លាក់ចុះសេដ្ឋកិច្ចជាតិ សុទ្ធតែកំពុងកើតមានក្នុងប្រទេសរបស់ពួកគេ។
យ៉ាងណា ការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រជាជាតិដែនកោះទាំងនោះ នៅតែជារឿងត្រឹមត្រូវ ព្រោះប្រទេសរបស់ពួកគេ ភាគច្រើនជាប្រទេសក្រីក្រ មានប្រព័ន្ធសុខាភិបាលទន់ខ្សោយ បើពិតជាមានការរាតត្បាតជំងឺកូវីដ ១៩ នៅទីនោះ វានឹងធ្ងន់ធ្ងរខ្លាំងមិនខាន។
ជាមួយគ្នានេះ ក្រៅពីដែនកោះទាំង ៥ខាងលើ នៅមានប្រទេស ២ និងទ្វីបមួយផ្សេងទៀត មិនធ្លាប់រាយការពីករណីជំងឺកូវីដ ១៩ សូម្បីតែមួយករណី ក្នុងនោះមាន ប្រទេសកូរ៉េខាងជើង ស្ថិតនៅតំបន់អាស៊ីបូព៌ា ប្រទេសតួកម៉េនីស្ថាន ស្ថិតក្នុងតំបន់អាស៊ីកណ្តាល និងទ្វីបអង់តាក់ទិក ដែលកន្លែងទាំងនេះ សុទ្ធសឹងមិនមានករណីឆ្លងកូវីដ ១៩៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Japan Times
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


