ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ គ្រោងប្រើ វិបសាយថ្មី ក្រោយ Facebook, Instagram, Twitter, YouTube បន្តបិទ
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមិនទាន់អាចប្រើគណនី Facebook របស់លោកដដែលរហូតដល់ឥឡូវនេះ បន្ទាប់ពីក្រុមប្រឹក្សាភិបាល Facebook បានបន្តរក្សាការពិន័យ។ ប៉ុន្តែការវិវត្តចុងក្រោយ លោកគ្រោងនឹងចាប់ដំណើរការវិបសាយទំនាក់ទំនងថ្មីដែលនិយាយថា នឹងផ្សព្វផ្សាយមាតិកាព័ត៌មាន«ត្រង់ពីតុ»របស់លោក។
គណនី Twitter, Facebook, Instagram ក៏ដូចជា YouTube របស់អតីតប្រធានាធិបតីរូបនេះត្រូវបិទ និងព្យួរអស់ហើយ បន្ទាប់មានកើតមានកបកម្មនៅ Capitol កាលពីខែមករា។ ចាប់តាំងពីការសម្រេចរបស់ Facebook មក លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍ថា វិបសាយថ្មីនឹងចេញ។ អ្នកប្រើប្រាស់អាចចុច like លើការផុស និង share បានដូចគណនី Twitter ឬក៏ Facebook ដែរ។
ក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ Facebook បានបោះឆ្នោតរក្សាការពិន័យលើគណនីរបស់លោក ដូណាល់ ត្រាំ ដដែល បន្ទាប់ពីបានបិទអស់រយៈពេល៤ខែ ជុំវិញការញុះញុងដែលនាំឲ្យកើតមានកុបកម្មបណ្តាលឲ្យមនុស្សស្លាប់នៅកាពីតូលកាលពីថ្ងៃទី៦ ខែមករា។

ខណៈពេលរក្សាការព្យួរនេះ ក្រុមប្រឹក្សាបានបន្ទោសទៅលើ Facebook ចំពោះវិធីដែលខ្លួនបានធ្វើការសម្រេចចិត្ត។ ក្រុមប្រឹក្សាបាននិយាយថា ហានិភ័យដែលកំពុងកើតឡើងនៃហិង្សាធ្ងន់ធ្ងរបានធ្វើឲ្យមានការព្យួររបស់ Facebook គឺត្រឹមត្រូវហើយ ប៉ុន្តែនិយាយថា វាមិនសមហេតុផលទេដែល Facebook ដាក់ពិន័យព្យួរដោយគ្មានការកំណត់នោះ។
ក្រុមប្រឹក្សាភិបាលបាននិយាយថា Facebook កំពុងស្វែងរកការជៀសវាងពីការទទួលខុសត្រូវរបស់ខ្លួនចំពោះការអនុវត្តពិន័យមិនច្បាស់លាស់ និងមិនមានស្តង់ដារ ហើយបន្ទាប់មកបញ្ជូនករណីនេះទៅឲ្យក្រុមប្រឹក្សាដោះស្រាយ។
ក្រុមប្រឹក្សាភិបាលបានឯកភាពជាមួយ Facebook ថា ការផុសរបស់លោក ត្រាំ កាលពីថ្ងៃទី៦ ខែមករា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើស្តង់ដារមាតិកា Facebook និង Instagram។

ក្រុមប្រឹក្សាភិបាលបាននិយាយថា លោក ត្រាំ បាននិយាយក្នុងការផុសទី១ថា ៖«យើងស្រឡាញ់អ្នក។ អ្នកពិតជាពិសេសណាស់» និងការផុសទី២និយាយថា «ជាអ្នកស្នេហាជាតិដ៏អស្ចារ្យ។ ចងចាំថ្ងៃនេះជារៀងរហូត»។ ផុសទាំងពីរនេះបានរំលោភលើច្បាប់របស់ Facebook ដែលប្រឆាំងនឹងការសរសើរ ឬគាំទ្រដល់មនុស្សពាក់ព័ន្ធនឹងហិង្សា។
ក្រុមប្រឹក្សាភិបាលនិយាយថា Facebook មានពេលវេលា៦ខែដើម្បីពិនិត្យឡើងវិញនូវ«ការពិន័យតាមអំពើចិត្ត»ដែលខ្លួនបានដាក់កាលពីថ្ងៃទី៧ ខែមករា និងសម្រេចលើការពិន័យមួយទៀតដែលឆ្លុះបញ្ចាំងពីការរំលោភមានស្ថានទម្ងន់ និងការរំពឹងទុកនៃគ្រោះថ្នាក់នាពេលអនាគត។
ក្រុមប្រឹក្សាភិបាលនិយាយថា ការពិន័យថ្មីត្រូវតែច្បាស់លាស់ ចាំបាច់ សមាមាត្រ និងស្របតាមច្បាប់របស់ Facebook សម្រាប់ការរំលោភមានស្ថានទម្ងន់។
ក្រុមប្រឹក្សាភិបាលនិយាយថា ប្រសិនបើ Facebook សម្រេចបើកឲ្យដំណើរការគណនីរបស់លោក ត្រាំ វិញ ក្រុមហ៊ុនត្រូវតែមានលទ្ធភាពដោះស្រាយពីការរំលោភបំពានថែមទៀត។
អ្នកនាំពាក្យរបស់លោក ត្រាំ មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយភ្លាមៗបានទេ។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ