Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់នៅតែបន្តរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្រោយស្ដុកសារធាតុអ៊ុយរ៉ានីញ៉ូមលើសកម្រិត

បានផុស

នៅ

ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនិយាយថា អ៊ីរ៉ង់នៅតែបន្តរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ខ្លួនជាមួយមហាអំណាចពិភពលោក ។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបង្ហាញរបាយការណ៍ចុងក្រោយស្តីពីការអភិវឌ្ឍនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដល់គណៈអភិបាលរបស់ខ្លួនកាលពីថ្ងៃពុធ ។

របាយការណ៍បាននិយាយថា គិតត្រឹមថ្ងៃទី ២ ខែវិច្ឆិកា ការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលមានបរិមាណទាបរបស់អ៊ីរ៉ង់បានកើនឡើងដែលលើសពី ១២ ដងនៃបរិមាណដែលបានកំណត់ក្រោមកិច្ចព្រមព្រៀង ។

ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនមានគម្រោងផ្លាស់ប្តូរទីតាំងផលិតទៅទីតាំងក្រោមដីនៃរោងចក្រនុយក្លេអ៊ែរនៅជិតទីក្រុង Natanz ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ។

ប្រសិនបើអ៊ីរ៉ង់ចាប់ផ្តើមស្តារឡើងវិញនូវសារធាតុអ៊ុយរ៉ាញ៉ូមពេញលេញ វានឹងក្លាយជាការបំពានថែមទៀតនៃកិច្ចព្រមព្រៀងនេះ ។ គណៈអភិបាលនៃ IAEA ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំមួយដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Vienna ប្រទេសអូទ្រីសចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា ។

ទីក្រុងតេរ៉ង់បានបន្តបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដោយរំលោភលើកិច្ចព្រមព្រៀង បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីក្នុងឆ្នាំ ២០១៨ ហើយបានបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ ។

ទន្ទឹមនោះក្រុមអ្នកសង្កេតការណ៍ក៏កំពុងរង់ចាំមើលផងដែរថាតើប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden អាចផ្លាស់ប្តូរស្ថានការណ៍ដូចដែលលោកបានសន្យាថា សហរដ្ឋអាមេរិកគួរតែវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនេះវិញឬយ៉ាងណា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម