ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី អ៊ុយក្រែន ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺកូវីដ១៩
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីដើមសប្តាហ៍នេះ។
លោក Zelensky អាយុ៤២ឆ្នាំបានប្រកាសកាលពីថ្ងៃចន្ទថា គាត់បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាហើយគាត់នឹងធ្វើការនៅដាច់ដោយឡែកពីគេខណៈពេលកំពុងទទួលការព្យាបាល។
លោក Zelensky បានបង្ហោះ Twitter ថា “គ្មានអ្នកមានសំណាងណាម្នាក់នៅលើពិភពលោកដែលជំងឺកូវីដ១៩មិនគំរាមកំហែងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៍ល្អ។ ខ្ញុំសន្យាថានឹងដាក់ខ្លួននៅដាច់ពីគេហើយខ្ញុំនឹងបន្តធ្វើការ”។
គាត់បាននិយាយនៅពេលនោះថា គាត់មានកម្តៅ៣៧.៥អង្សាសេ។
ការឆ្លងវីរុសកូរ៉ូណានៅប្រទេសអ៊ុយក្រែនបានចាប់ផ្តើមកើនឡើងខ្លាំងនៅចុងរដូវក្តៅហើយបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើក្រុមគ្រូពេទ្យដែលមានប្រាក់ខែតិចនិងមន្ទីរពេទ្យដែលមានគ្រឿងបរិក្ខារមិនគ្រប់គ្រាន់។
អ្នកនាំពាក្យប្រធានាធិបតីបានប្រាប់ Reuters ថា លោក Zelensky ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីញែកដាច់ពីគេឲ្យបានត្រឹមត្រូវនិងមិនឲ្យប៉ះពាល់នរណាម្នាក់ឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Fox News
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់