ព័ត៌មានអន្ដរជាតិ
Donald Trump ចាញ់ឆ្នោតភ្លាម មេទ័ពធំៗរបស់អាមេរិក និងចិន ជួបពិភាក្សាគ្នាភ្លែត
យោធាអាមេរិក ចិន កាលពីថ្ងៃពុធ បានបើកកិច្ចប្រជុំរួមគ្នារយៈពេល ៣ថ្ងៃ ពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដូចជាកិច្ចប្រឹងប្រែងគ្រប់គ្រងស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ ជំនួយមនុស្សធម៌ និងការពារគ្រោះមហន្តរាយធម្មជាតិជាដើម។
កិច្ចពិភាក្សានេះ គឺជាព្រឹត្តិការណ៍កម្រមួយរវាងយោធាអាមេរិក និងចិន ស្របពេលដែលភាពតានតឹងរបស់មហាអំណាចយោធាទាំងពីរ កំពុងពុះកញ្ជ្រោលខ្លាំងក្នុងរដ្ឋកាលលោក Donald Trump កាន់អំណាច។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិប្រទេសចិន កិច្ចពិភាក្សា រាប់បញ្ចូលវិធីទប់ស្កាត់ ការពារកូវីដ ១៩ កិច្ចសហការឆ្លើយតបសម្រាប់គ្រោះទឹកជំនន់ និងព្យុះទីហ្វុង ក៏ដូចជាកិច្ចសហប្រតិបត្តិការណ៍ទាំងស៊ីវិល និងយោធា រវាងប្រទេសទាំងពីរ។
កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈវីដេអូអនឡាញ ដោយភាគីចិន នៅទីក្រុងណានជីង ខេត្តជៀនស៊ូ ខណៈភាគីអាមេរិក ចូលរួមពីកោះហាវ៉ៃ។
ក្រុមអ្នកសង្កេតកិច្ចការទូតរវាងប្រទេសទាំងពីរ លើកឡើងថា នេះជាកិច្ចប្រជុំលើកទី ១៦ រវាងយោធាចិន និងអាមេរិក ហើយត្រូវគេរំពឹងអាចជួយកាត់បន្ថយហានិភ័យប៉ះទង្គិចគ្នាដោយយោធារវាងមហាអំណាចទាំងពីរ ក្រោយការបោះឆ្នោតនៅអាមេរិក បានធ្វើឲ្យមានការប្រែប្រួលខ្លាំងនៅក្នុងរចនាសម្ព័ន្ធ និងគោលយោបាយរបស់មន្ទីរបញ្ចាកោណ ដូចជាករណីលោក Donald Trump បណ្តេញរដ្ឋមន្ត្រីការពារជាតិអាមេរិក Mark Esper ចេញពីតំណែងជាដើម។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចាកោណ របស់អាមេរិកជាច្រើន បានសម្រេចចិត្តលាលែងចេញពីតំណែង ដោយការរង្គោះរង្គើក្នុងរចនាសម្ព័ន្ធមន្ត្រីជាន់ខ្ពស់ គឺដោយសារពួកគេបារម្ភ លោក Trump អាចនឹងពិចារណាចាត់វិធានការក្តៅប្រឆាំងប្រទេសចិន មុននឹងត្រូវចុះចេញពីតំណែងនាថ្ងៃ ២០ មករា ឆ្នាំ២០២១។
លោក Pang Zhongying អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ នៃ សាកលវិទ្យាល័យ Ocean University ក្នុងប្រទេសចិន បាននិយាយថា កិច្ចពិភាក្សានេះ គឺជាសញ្ញាប្រាកដប្រជាមួយដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយយោធា ចំពេលចំណងការទូតរវាងប្រជាជាតិមហាអំណាចទាំងពីរ កំពុងស្ថិតក្នុងភាពស្រពិចស្រពិល៕
ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?