ព័ត៌មានអន្ដរជាតិ
ជំងឺរាតត្បាតទាំង១០ សម្លាប់មនុស្សច្រើនបំផុតលើពិភពលោក
ការសិក្សាមួយបានអះអាងថា ជំងឺកូវីដ-១៩ បានសម្លាប់មនុស្សច្រើនជាងចំនួនដែលត្រូវបានរាយការណ៍ជាផ្លូវការ រហូតដល់ទៅទ្វេដងឯណោះ។

ក្រុមអ្នកវិភាគនៅសហរដ្ឋអាមេរិកបានប៉ាន់ស្មានថា ជំងឺនេះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៦.៩លាននាក់នៅទូទាំងពិភពលោក ផ្ទុយពីចំនួន៣.២លាននាក់ដែលត្រូវបានប្រកាសដោយអង្គការសុខភាពពិភពលោក (WHO)។
ពួកគេបានព្រមានថា កម្រិតនៃការធ្វើតេស្តទាប និងប្រព័ន្ធថែទាំសុខភាពអន់ខ្សោយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ គឺជាផ្នែកមួយនៅពីក្រោយស្ថិតិដ៏គួរឲ្យសង្ស័យនេះ។

ក្រៅពីកូវីដ នៅមានជំងឺរាតត្បាតកាចសាហាវផ្សេងៗទៀតដែលអ្នកប្រហែលមិនស្គាល់។
ខាងក្រោមនេះ ជាជំងឺរាតត្បាតកាចសាហាវសម្លាប់មនុស្សច្រើនបំផុតទាំង១០ដែលវាយប្រហារពិភពលោក៖
១. ជំងឺ Black Death ចាប់ពីឆ្នាំ១៣៤៧ ដល់ ១៣៥១ សម្លាប់មនុស្ស២០០លាននាក់

២. ជំងឺអុត Smallpox ឆ្នាំ១៥២០ សម្លាប់មនុស្ស៥៦លាននាក់

៣. ជំងឺផ្តាសាយអេស្ប៉ាញ ចាប់ពីឆ្នាំ១៩១៨ ដល់ ១៩១៩ សម្លាប់មនុស្សពី៤០ ទៅ៥០លាននាក់

៤. ជំងឺ Plague of Justinian ចាប់ពីឆ្នាំ៥៤១ ដល់៥៤២ សម្លាប់មនុស្សពី៣០ ទៅ៥០លាននាក់

៥. ជំងឺអេដស៍ ចាប់ពីឆ្នាំ១៩៨១ ដល់បច្ចុប្បន្ន សម្លាប់មនុស្សពី២៥ ទៅ៣៥លាននាក់

៦. ជំងឺអុត Third Plague ឆ្នាំ១៨៥៥ សម្លាប់មនុស្ស១២លាននាក់

៧. ជំងឺ Antonine Plague ចាប់ពីឆ្នាំ១៦៥ ដល់ ១៨០ សម្លាប់មនុស្ស៥លាននាក់

៨. ជំងឺកូវីដ-១៩ ចាប់ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន សម្លាប់មនុស្ស៣.២លាននាក់ (មិនទាន់បញ្ចប់)

៩. ជំងឺ Great Plagues សតវត្សរ៍ទី១៧ ឆ្នាំ១៦៦៥ សម្លាប់មនុស្ស៣លាននាក់

១០. ជំងឺផ្តាសាយអាស៊ី ចាប់ពីឆ្នាំ ១៩៥៧ ដល់ ១៩៥៨ សម្លាប់មនុស្ស ១.១លាននាក់។

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ច្រើនបំផុត! ត្រឹមមួយសប្តាហ៍ ឥណ្ឌាមានអ្នកឆ្លងកូវីដរហូតដល់ទៅ ១.៥៧លានករណី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ