Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! វ៉ាក់សាំង Sinopharm របស់ចិន ត្រូវបាន WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាផ្លូវការ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃសុក្រទី៧ខែឧសភាថា ខ្លួនបានអនុម័តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩មកពីក្រុមហ៊ុន Sinopharm របស់ប្រទេសចិន សម្រាប់ការប្រើប្រាស់ជាបន្ទាន់។

វ៉ាក់សាំងនេះ បានក្លាយជាថ្នាំបង្ការជំងឺកូវីដ-១៩ដែលត្រូវបានអភិវឌ្ឍដោយប្រទេសមិនមែនលោកខាងលិចដំបូងគេបំផុត ដែលទទួលបានការអនុម័តពី WHO។

នេះក៏ជាលើកទីមួយហើយដែរ ដែល WHO បានផ្តល់ការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

World Health Organization: Its History, Its Mission, Its Role In The  Current Crisis : Goats and Soda : NPR

ការចុះបញ្ជីជាបន្ទាន់របស់ WHO នេះគឺជាសញ្ញាបញ្ជាក់ដល់និយ័តកររបស់ប្រទេសនានា ស្តីពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់ផលិតផលនេះ ហើយនឹងអនុញ្ញាតឲ្យវ៉ាក់សាំងនេះដាក់បញ្ចូលទៅក្នុងកម្មវិធី COVAX ដែលជាកម្មវិធីសកល ផ្តល់វ៉ាក់សាំងជាចម្បងដល់ប្រទេសក្រីក្រ។

គួរបញ្ជាក់ថា កន្លងមក WHO បានផ្តល់ការយល់ព្រមជាបន្ទាន់ចំពោះវ៉ាក់សាំងកូវីដដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech, AstraZeneca, Johnson & Johnson ហើយកាលពីសប្តាហ៍មុនគឺ Moderna៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម