ព័ត៌មានអន្ដរជាតិ
កងទ័ពអាមេរិក៦នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅ អេហ្ស៊ីប
យោងតាមមន្ទីរបញ្ចកោណបានឲ្យដឹងថា យោធាអាមេរិកចំនួន៦នាក់ត្រូវបានសម្លាប់រួមជាមួយយោធាជាដៃគូចំនួន២នាក់ទៀតនៅពេលឧទ្ធម្ភាគចក្រមួយគ្រឿងរបស់អង្គការសហប្រជាជាតិធ្លាក់ក្នុងប្រទេសអេហ្ស៊ីបក្បែរព្រំដែនអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍។។
រដ្ឋមន្រ្តីស្តីទីនៃក្រសួងការពារជាតិអាមេរិកលោក Chris Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងការពារជាតិមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់កងទ័ពអាមេរិកចំនួន៦នាក់និងដៃគូចំនួន២នាក់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅឧបទ្វីបស៊ីណៃខណៈពេលប្រតិបត្តិការជាមួយកងកម្លាំងចម្រុះនិងអ្នកសង្កេតការណ៍ពហុភាគី (MFO) របស់អង្គការសហប្រជាជាតិ”។

យោងតាមសេចក្តីថ្លែងការណ៍របស់ MFO បានឲ្យដឹងថា ការធ្លាក់នេះបានកើតឡើងក្នុងអំឡុងពេលបេសកកម្មធម្មតាមួយនៅក្បែរតំបន់ Sharm el-Sheikh ដែលក៏បានសម្លាប់ជនជាតិបារាំងនិងឆែកម្នាក់ផងដែរ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Jonathan Hoffman បាននិយាយថា ទីភ្នាក់ងារនេះកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំរបស់ MFO ហើយកំពុងគាំទ្រការស៊ើបអង្កេតរបស់ពួកគេ។

លោក Hoffman បានបន្ថែមទៀតថា “យើងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលដែលយើងមានហើយយើងនឹងមិនបញ្ចេញឈ្មោះអ្នកដែលបាត់បង់ជីវិតទេរហូតដល់មានការជូនដំណឹងបន្ទាប់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ