Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអាមេរិក៦នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅ អេហ្ស៊ីប

បានផុស

នៅ

យោងតាមមន្ទីរបញ្ចកោណបានឲ្យដឹងថា យោធាអាមេរិកចំនួន៦នាក់ត្រូវបានសម្លាប់រួមជាមួយយោធាជាដៃគូចំនួន២នាក់ទៀតនៅពេលឧទ្ធម្ភាគចក្រមួយគ្រឿងរបស់អង្គការសហប្រជាជាតិធ្លាក់ក្នុងប្រទេសអេហ្ស៊ីបក្បែរព្រំដែនអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍។។

រដ្ឋមន្រ្តីស្តីទីនៃក្រសួងការពារជាតិអាមេរិកលោក Chris Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងការពារជាតិមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់កងទ័ពអាមេរិកចំនួន៦នាក់និងដៃគូចំនួន២នាក់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅឧបទ្វីបស៊ីណៃខណៈពេលប្រតិបត្តិការជាមួយកងកម្លាំងចម្រុះនិងអ្នកសង្កេតការណ៍ពហុភាគី (MFO) របស់អង្គការសហប្រជាជាតិ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍របស់ MFO បានឲ្យដឹងថា ការធ្លាក់នេះបានកើតឡើងក្នុងអំឡុងពេលបេសកកម្មធម្មតាមួយនៅក្បែរតំបន់ Sharm el-Sheikh ដែលក៏បានសម្លាប់ជនជាតិបារាំងនិងឆែកម្នាក់ផងដែរ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Jonathan Hoffman បាននិយាយថា ទីភ្នាក់ងារនេះកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំរបស់ MFO ហើយកំពុងគាំទ្រការស៊ើបអង្កេតរបស់ពួកគេ។

លោក Hoffman បានបន្ថែមទៀតថា “យើងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលដែលយើងមានហើយយើងនឹងមិនបញ្ចេញឈ្មោះអ្នកដែលបាត់បង់ជីវិតទេរហូតដល់មានការជូនដំណឹងបន្ទាប់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម