Connect with us

ព័ត៌មានអន្ដរជាតិ

ជនចំណាកស្រុក៧៤នាក់លង់ទឹកស្លាប់ក្នុងប្រទេស លីប៊ី

បានផុស

នៅ

អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បាននិយាយថា ជនចំណាកស្រុកចំនួន៧៤នាក់បានស្លាប់នៅក្នុងការលិចទូកកាលពីថ្ងៃព្រហស្បតិ៍ជិតឆ្នេរនៃទីក្រុង Khums ក្នុងប្រទេសលីប៊ី។

IOM បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងសេចក្តីថ្លែងការណ៍មួយថា “ទូកនោះមានផ្ទុកមនុស្សជាង១២០នាក់ដោយក្នុងនោះក៏មានស្ត្រីនិងកុមារផងដែរ។ អ្នកនៅរស់រានមានជីវិតចំនួន៤៧នាក់ត្រូវបានឆ្មាំសមុទ្រនិងអ្នកនេសាទនាំយកមកគោកហើយសាកសព៣១នាក់ត្រូវបានស្រង់ចេញពីទឹកខណៈការស្វែងរកជនរងគ្រោះកំពុងបន្ត”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IOM និយាយថា ចាប់តាំងពីថ្ងៃអង្គារមក មនុស្សយ៉ាងតិច១៩នាក់រួមទាំងកុមារ២នាក់ផងដែរបានលង់ទឹកស្លាប់បន្ទាប់ពីទូក២គ្រឿងបានលិចនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេខណៈអង្គការក្រៅរដ្ឋាភិបាល Open Arms បានជួយសង្គ្រោះមនុស្សជាង២០០នាក់នៅក្នុងប្រតិបត្តិការចំនួន៣។

នៅក្នុងខែតុលា ជនចំណាកស្រុកចំនួន១៤០នាក់បានលង់ទឹកស្លាប់នៅឯឆ្នេរសមុទ្រសេណេហ្គាល់ដែលកាលនោះ IOM បានហៅថាជាការលិចទូកដែលសម្លាប់មនុស្សច្រើនបំផុតក្នុងឆ្នាំនេះ។

ទីភ្នាក់ងារជនអន្តោប្រវេសន៍ UN បាននិយាយថា ទូកដឹកមនុស្សប្រហែល២០០នាក់បានធ្វើដំណើរទៅកោះ Canary របស់ប្រទេសអេស្ប៉ាញហើយវាបានឆាបឆេះបន្ទាប់ពីចាកចេញពីទីក្រុងឆ្នេរសមុទ្រ Mbour ភាគខាងលិចប្រទេសសេណេហ្គាល់មុនពេលលិចនៅជិតកោះ Saint-Louis ឆ្នេរភាគពាយព្យប្រទេសនេះ។

យោងតាម ​​IOM បានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះ មនុស្សយ៉ាងតិច៩០០នាក់បានលង់ទឹកស្លាប់ក្នុងសមុទ្រមេឌីទែរ៉ាណេខណៈព្យាយាមទៅដល់ច្រាំងអឺរ៉ុប៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម