ព័ត៌មានអន្ដរជាតិ
ជួបជុំ ជប់លៀងកក្រើកប្រទេសអេស្ប៉ាញដើម្បីអបអរឈប់បំរាមកូវីដ-១៩
មានការជួបជុំ និងពិធីជប់លៀងតាមដងផ្លូវ ក៏ដូចជាទីតាំងនានាទូទាំងប្រទេសអេស្ប៉ាញដើម្បីអបអរសាទរដល់បំរាមរឹតត្បិតត្រូវបានបញ្ចប់ បន្ទាប់ពីរដ្ឋនានាក្នុងប្រទេសត្រូវបានដាក់អស់រយៈពេលយ៉ាងយូររហូតដល់៦ខែដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩។

នៅមណ្ឌល Puerta del Sol ក្នុងទីកក្រុង Madrid នៅតាមដងផ្លូវជាច្រើនត្រូវបានគេមើលឃើញថា មានការជួបជុំយ៉ាងច្រើនដែលពួកគេមិនពាក់ម៉ាស់ មិនមានគម្លាតសង្គម ហើយបាននាំគ្នារាំ ច្រៀងយ៉ាងសប្បាយរីករាយ។
យុវជន និងមនុស្សវ័យក្មេងបាននាំដើរព្រោងព្រាតពេញតាមទីតំបន់សំខាន់ៗក្នុងទីក្រុង និងឆ្នេរខ្សាច់ទីក្រុង Barcelona ដើម្បីបង្ហាញពីការលំហែអារម្មណ៍ក្រោយពេលជាប់បំរាមយូរ។

បុរសឈ្មោះ Juan Cadavid ដើរជាមួយមិត្តភ្តិបាននិយាយថា ៖«សេរីភាព! វាគួរឲ្យខ្លាចណាស់ ដឹងទេ ដោយសារកូវីដ ប៉ុន្តែខ្ញុំចង់មានអារម្មណ៍បែបនេះជាមួយមនុស្សជាច្រើន»។
អ្នករស់នៅទីក្រុង Barcelona អាយុ២៥ឆ្នាំក៏រីករាយនឹងស្ថានភាពដែលវិលត្រឡប់មកល្អប្រសើរវិញ ហើយរំពឹងបានទៅធ្វើការនៅភោគជនីដ្ឋានលំដាប់ផ្កាយវិញ បន្ទាប់ពីត្រូវបានបិទអស់រយៈពេល៧ខែ។

ភោជនីយដ្ឋានក្នុងស្រុកត្រូវបានបើកឲ្យដំណើរការនៅព្រឹកថ្ងៃអាទិត្យ ហើយអាចស្ថិតនៅទទួលទានរហូតដល់ម៉ោង១១យប់ ប៉ុន្តែក្នុងមួយតុត្រូវមានមនុស្សតែ៤នាក់ប៉ុណ្ណោះ និងការជួបជុំទទួលទានក្នុងបន្ទប់អនុញ្ញាតត្រឹមតែ៣០%ប៉ុណ្ណោះ។
ប៉ូលិសនៅទីក្រុង Madrid បាននិយាយថា ពួកគេបានធ្វើអន្តរាគមន៍ដល់មនុស្សរាប់រយនាក់ ដែលកំពុងសប្បាយរីករាយ ច្រៀងរាំ ដើរហើរ អូអរតាមដងផ្លូវទាំងបំរាមរឹតត្បិតមិនទាន់បញ្ចប់ទាំងស្រុងដែលជំរុញឲ្យលោកអភិបាលក្រុងហៅថាជាទង្វើ«គួរឲ្យស្អប់ខ្ពើម»។

លោកអភិបាលក្រុង José Luis Martínez-Almeida បាននិយាយថា ៖«សេរីភាពមិនពាក់ព័ន្ធនឹងពិធីជប់លៀងនៅតាមដងផ្លូវទេ ពីព្រោះពិធីជប់លៀងផឹកស៊ីតាមដងផ្លូវមិនត្រូវបានអនុញ្ញាតនៅទីក្រុង Madrid ឡើយ»។
«បុគ្គលម្នាក់ៗត្រូវយល់ថា យើងរស់នៅក្នុងសង្គមមួយ»។ លោកបាននិយាយ និងបន្ថែមថា ការបញ្ឈប់បំរាមគោចរមិនមែនមានន័យថា ការរាតត្បាតកូវីដ-១៩ឈប់នោះទេ។

ជាមួយនឹងការបញ្ឈប់ភាពអាសន្ន បំរាមធ្វើដំណើរឆ្លងកាត់តំបន់នានាក្នុងប្រទេសក៏ត្រូវបានលើក ហើយបំរាមជាច្រើនទៀតពាក់ព័ន្ធនឹងការជួបជុំសង្គមក៏ត្រូវបានបញ្ចប់ដែរ។ នៅសល់តែ៤ក្នុងចំណោមតំបន់ និងទីក្រុងស្វ័យតចំនួន១៩របស់ប្រទេសនៅបន្តរក្សាបំរាមគោចរពេលយប់។
ទោះជាមានការរិះគន់ពីថ្នាក់ដឹកនាំតំបន់ និងឥស្សរជនប្រឆាំងមួយចំនួនក៏ដោយ ក៏សម្ព័ន្ធភាពកាន់អំណាចឆ្វេងនិយមរបស់ប្រទេសអេស្ប៉ាញមិនបន្តការដាក់គ្រាអាសន្នទៀតដោយបានចេញគោលការណ៍ស្របច្បាប់ដើម្បីបញ្ចប់ និងបន្ធូរបន្ថយវិធានការកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sánchez បាននិយាយថា បទប្បញ្ញត្តិដែលមានស្រាប់គួរតែគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងការរីករាលដាល់កម្រិតតតំបន់ ខណៈយុទ្ធនាការណ៍ចាក់វ៉ាក់សាំងកំពុងតែបង្កើនល្បឿន។
ករណីឆ្លងកូវីដ-១៩ថ្មីនៅប្រទេសអេស្ប៉ាញក្នុងរយៈពេល១៤ថ្ងៃចុងក្រោយគិតត្រឹមថ្ងៃសុក្រកន្លងទៅមាន ១៩៨នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ បើទោះជាទីក្រុង Madrid និងតំបន់ Basque នៅតែមានអត្រាឆ្លងខ្ពស់៕

ប្រែសប្រួល៖ វីរបុត្រ
ប្រភព៖ AP & CNN

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ