ព័ត៌មានអន្ដរជាតិ
ព្រលឹងចុងសក់! អ្នកទេសចរកំពុងដើរកម្សាន្តលើស្ពានកញ្ចក់កម្ពស់១០០ម៉ែត្រ ស្រាប់តែជួបរឿងរន្ធត់ សឹងអស់ជីវិត
អ្នកទេសចរម្នាក់ ត្រូវបានគេឃើញស្រវេស្រវាចាប់តោងដើម្បីជីវិតរបស់ខ្លួន បន្ទាប់ពីផ្ទាំងកញ្ចក់នៃស្ពានកម្ពស់១០០ម៉ែត្រក្នុងប្រទេសចិន ត្រូវបំផ្លាញដោយសារតែខ្យល់បក់ខ្លាំង។
ស្ពានកញ្ចក់ ដែលមានទីតាំងស្ថិតនៅលើភ្នំ Piyan ក្នុងទីក្រុង Longjing ត្រូវបានខ្យល់បក់បោក បំប៉ើងផ្ទាំងកញ្ចក់កាលពីថ្ងៃសុក្រ។
រូបភាពមួយត្រូវបានគេបង្ហោះ ដោយបង្ហាញពីបុរសម្នាក់កំពុងកាន់បង្កាន់ដៃស្ពាន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា បុរសរូបនោះបានជាប់នៅលើស្ពានមួយសន្ទុះ មុនពេលត្រូវបានជួយសង្គ្រោះដោយក្រុមពន្លត់អគ្គិភ័យនិងប៉ូលិស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
រូបថតនេះ ត្រូវបានបង្ហោះជាលើកដំបូងនៅលើបណ្តាញទំនាក់ទំនងសង្គមចិន Weibo ហើយចាប់តាំងពីពេលនោះមក វាត្រូវបានគេមើលរាប់លានដង។
រមណីយដ្ឋានភ្នំរបស់ប្រទេសចិន បានងាកមកសាងសង់ស្ពានកញ្ចក់ដ៏ពេញនិយម ដើម្បីជាមធ្យោបាយទាក់ទាញភ្ញៀវទេសចរ។
យោងតាមទស្សនាវដ្តី Earth បានចុះផ្សាយថា យ៉ាងហោចណាស់មានស្ពានកញ្ចក់៦០ ត្រូវបានសាងសង់ឬកំពុងត្រូវបានសាងសង់នៅទូទាំងប្រទេសគិតត្រឹមចុងឆ្នាំ២០១៦៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NZ Herald
ចុចអាន៖ ជួប ជុំ ជប់ លៀង កក្រើក ប្រទេស អេស្ប៉ាញ ដើម្បី អបអរ ឈប់ បំរាម កូវីដ – ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ