ព័ត៌មានអន្ដរជាតិ
សាច់ជ្រូកជ្រលក់ថ្នាំបន្លំជាសាច់គោនៅថៃ ទាល់តែពិនិត្យ DNA ទើបដឹងលទ្ធផលពិត
សាច់ជ្រូកជ្រលក់ថ្នាំបន្លំជាសាច់គោ ជាង ១០០គីឡូក្រាម ដែលត្រូវអាជ្ញាធរថៃ ក្នុងខេត្ត Nakhon Pathom កាលពីពាក់កណ្តាលខែតុលាកន្លងទៅ ទើបតែត្រូវគេអះអាងនៅថ្ងៃសុក្រនេះ ជាសាច់គោក្លែងក្លាយ ដោយចំណាយពេលមួយខែ និងពិនិត្យ DNA ទើបដឹងលទ្ធផលពិត។
នាយកដ្ឋានបសុសត្វរបស់ថៃ បានយកសាច់ជ្រូកជ្រលក់ថ្នាំនេះ ទៅពិនិត្យដល់មន្ទីរពិសោធន៍ចាប់តាំងពីថ្ងៃរឹបអូសបាន ហើយទើបតែប្រកាសលទ្ធផលជាផ្លូវការ ដោយសាច់នោះនៅតែមានបន្សល់នូវDNA ឈាមជ្រូក បើទោះជាឈ្មួញបានប្រើថ្នាំជ្រក់បែបធម្មជាតិ ដែលមើលទៅដូចសាច់គោ ១០០% ដើម្បីលក់លើទីផ្សារ ស្របពេលសាច់គោ កំពុងតែមានតម្លៃថ្លៃខ្លាំងពិសេសក្នុងទីផ្សារក្រុងបាងកក។
សាច់គោក្លែងក្លាយនេះ ត្រូវអាជ្ញាធររឹបអូសបានពីផ្ទះមួយល្វែងក្នុងសង្កាត់ Nakhon Chaisri កាលពីថ្ងៃ ១២ តុលា កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោក Sorawit Thanito អគ្គនាយក នៃនាយកដ្ឋានបសុសត្វ។
ផ្ទះមួយនោះ ត្រូវគេដឹងថា ជាកន្លែងផ្គត់ផ្គង់សាច់គោក្លែងក្លាយដ៏ធំមួយសម្រាប់លក់ក្នុងបណ្តាហាងសាច់អាំងជាច្រើននៅបាងកក និងថែមទាំងមានការលក់អនឡាញទៀតផង។
ទោះជាយ៉ាងណា មកទល់នឹងពេលនេះ អាជ្ញាធរនៅមិនទាន់ដឹងថា សាច់ក្លែងក្លាយនេះ គឺផលិតចេញពីប្រភពណាឲ្យប្រាកដនោះទេ ប៉ុន្តែម្ចាស់ផ្ទះខាងលើ ត្រូវចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសបសុសត្វ និងប្រឆាំងច្បាប់ទំនិញរបស់ប្រទេសថៃ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង