ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Vamco សម្លាប់មនុស្ស ១១ នាក់នៅហ្វីលីពីន ហើយកំពុងបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅក្រុងម៉ានីល
បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រោះមហន្តរាយសម្រាប់តំបន់ពីរនៃកោះ Luzon បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១១ នាក់បានស្លាប់ និង ៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះ Vamco បោកបក់លើប្រទេសហ្វីលីពីនក្នុងរយៈពេលច្រើនសប្តាហ៍ ។
ទន្ទឹមនោះព្យុះទី ៣ ដែលបោកបក់លើប្រទេសហ្វីលីពីនក្នុងរយៈពេលច្រើនសប្តាហ៍នេះក៏បានបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅទីក្រុងម៉ានីលកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ផងដែរ ។

ព្យុះ Vamco មានកម្លាំងខ្យល់បក់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលព្យុះនេះបក់កាត់កោះ Luzon របស់ប្រទេស បន្ទាប់ពីមានការបាក់ដីពេញមួយយប់ ។ អាជ្ញាធរបានព្រមានអំពីការបាក់ដី និងការស្លាប់ពីព្យុះអាចនឹងកើនឡើងនៅតាមបណ្តោយឆ្នេរសមុទ្រ ។
បន្ថែមពីនេះភ្លៀងធ្លាក់ខ្លាំងបានបិទទីក្រុងម៉ានីលដែលជារដ្ឋធានីដ៏ធំរបស់ប្រជាជនចំនួន ១២ លាននាក់ និងតំបន់ជុំវិញនានាដោយប្រែក្លាយផ្លូវថ្នល់ទៅជាដងទន្លេ ។

ស្របពេលជាមួយគ្នានេះកាកបាទក្រហម ប៉ូលិស យោធា និងអ្នកជួយសង្គ្រោះដទៃទៀតរបស់ហ្វីលីពីនបានប្រើទូកដើម្បីទៅដល់មនុស្សដែលជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេក្នុងទីក្រុង Marikina City ជាតំបន់មួយដែលរងគ្រោះខ្លាំងជាងគេនៅរដ្ឋធានីដែលទឹកនៅតាមដងផ្លូវមួយចំនួនឡើងដល់កម្ពស់ត្រឹមស្មាមនុស្សធំ ។
លោក Casiano Monilla នាយរងផ្នែកការពារស៊ីវិលសម្រាប់ប្រតិបត្តិការជួយសង្គ្រោះបាននិយាយថា ទិន្នន័យពេញលេញសម្រាប់តំបន់ដែលរងផលប៉ះពាល់ទាំងអស់នៅលើកោះ Luzon មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងនៅពេលដែលអាជ្ញាធរវាយតម្លៃការបំផ្លិចបំផ្លាញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ព្យុះទីហ្វុង Vamco វាយប្រហារប្រទេស ហ្វីលីពីន
ចុចអាន ៖ ហ្វីលីពីនត្រៀមខ្លួនទទួលព្យុះមួយទៀតខណៈព្យុះទីហ្វុង Goni សម្លាប់មនុស្ស ២០ នាក់

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា