កូរ៉េខាងត្បូង បញ្ចប់ការដាក់ពង្រាយរថក្រោះ K-9 ដែលផលិតក្នុងស្រុក គ្រប់​តំបន់ទូទាំង​ប្រទេស – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង បញ្ចប់ការដាក់ពង្រាយរថក្រោះ K-9 ដែលផលិតក្នុងស្រុក គ្រប់​តំបន់ទូទាំង​ប្រទេស

Published

on

កូរ៉េខាង​ត្បូង បញ្ចាក់ការ​ដាក់​ពង្រាយ​រថក្រោះ​បាញ់​គ្រាប់​រ៉ុកកែត ប្រភេទ K-9 ដែល​ជា​ផលិតផល​ក្នុង​ស្រុក ទូទាំង​ប្រទេស ក្នុង​គោល​បំណងបង្កើន​ប្រសិទ្ធភាព​ការពារ​អធិបតេយ្យភាព​ដែន​ដី​របស់​ខ្លួន។

​ចាប់​តាំង​ពី​ជោកជ័យ​ក្នុង​ការ​អភិវឌ្ឍន៍​ដំបូង​អំឡុងឆ្នាំ ១៩៩៩ រថក្រោះ​បាញ់​គ្រាប់​រ៉ុកកែត ប្រភេទ K-9 ដែលជាការអភិវឌ្ឍន៍របស់​ក្រុមហ៊ុនផលិត​សព្វា​វុធ​ក្នុង​ស្រុក ឈ្មោះថា Hanwha Defense ​បំពាក់​កាំភ្លើង​បាញ់​គ្រាប់​ប្រភេទ ១៥៥មិល្លីម៉ែត្រ ​ធ្លាប់​បាន​បង្ហាញ​វត្តមានក្នុង​ជួរ​កង​ទ័ព​ប្រទេស​នេះ នៅ​ឯ​ព្រំ​ដែន​ភាគ​ខាង​កើត មាន​តំបន់ Yeonpyeong និង Baengnyeong ប៉ុណ្ណោះ។

ជាមួយ​នឹង​ការ​ដាក់​ពង្រាយ​សព្វា​វុធ​ផលិត​ក្នុង​ស្រុក​ទូទាំង​ប្រទេស កូរ៉េខាងត្បូង​មាន​ចេតនា​បង្កើន​សមត្ថភាព​របស់រថក្រោះ K-9 រាប់បញ្ចូលទាំង​ការ​បំពាក់ឧបករណ៍​តាមដាន (navigation equipment) និង​ប្រព័ន្ធ​ប្រតិបត្តិការ ក៏​ដូចជា​មុខ​ងារ​ទំនើបៗ​ជាច្រើន​ទៀត។ នេះ​បើ​តាមរដ្ឋបាល​ផលិត​សព្វាវុធ​ការពារ​ជាតិកូរ៉េខាងត្បូង។

ភ្នាក់ងារកូរ៉េខាងត្បូងមួយរូប បាន​បញ្ជាក់​ថា “ពួកយើង​នឹង​បន្ត​គ្រប់គ្រង បង្កើន​សមត្ថភាពសម្រាប់កម្មវិធី​អភិវឌ្ឍសព្វាវុធ​ក្នុង​ស្រុក ដើម្បី​ប្រាកដថា រថក្រោះ​នេះ អាចការពារ​ទឹក​ដីរបស់​យើងបាន ជួយ​ខ្លួនឯងពី​សត្រូវ និងជំរុញ​សេដ្ឋកិច្ចជាតិ”។​

ក្រៅ​ពី​ផលិត​សម្រាប់​ការពារ​ប្រទេស​ខ្លួន រថក្រោះ K-9 របស់កូរ៉េខាងជើង ក៏​ធ្លាប់បាន​បញ្ចេញ​លក់​ទៅ​កាន់​ប្រទេស​ជាច្រើន រាប់​បញ្ចូល​ទាំង ទួរគី ប៉ូឡូញ ឥណ្ឌា ណ័រវ៉េ និងអេស្តូនៀ ខណៈ​ជុំវិញ​ពិភពលោក​ពេល​នេះ គឺមានរថក្រោះ K-9 កំពុង​ចូលរួម​ប្រតិបត្តិការសរុប ១៧០០គ្រឿងឯណោះ។ នេះ​បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​ភ្នាក់​ងារ​ព័ត៌មាន​យ៉ុនហាប់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម