ព័ត៌មានអន្ដរជាតិ
ប៉ូលិសប៉េរូប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្ក្រាបក្រុមបាតុករ ក្រោយមានការតវ៉ាជាបន្តបន្ទាប់
ភាពចលាចលជាសាធារណៈបានបន្តអស់រយៈពេលជាច្រើនថ្ងៃរួចទៅហើយ បន្ទាប់ពីសមាជិកសភាប៉េរូបោះឆ្នោតចោទប្រកាន់ប្រធានាធិបតី Martin Vizcarra ហើយកាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីបណ្តោះអាសន្នលោក Manuel Merino បានស្បថចូលកាន់តំណែង ។
ស្របពេលជាមួយគ្នានេះប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ានៅរដ្ឋធានីលីម៉ារបស់ប្រទេសប៉េរូ ។ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅកាន់ទីលាន Plaza San Martin នៅកណ្តាលនៃទីក្រុងលីម៉ា ដោយបដិសេធរដ្ឋាភិបាលថ្មីរបស់លោក Manuel Merino ដែលត្រូវបានតែងតាំងជាប្រធានាធិបតីបណ្តោះអាសន្ន ។
![](https://kampucheathmey.com/wp-content/uploads/2020/11/Peru.jpg)
យោងតាមរូបភាព និងវីដេអូដែលបានចែកចាយលើបណ្តាញសង្គមមានវត្តមានរបស់ប៉ូលិសដ៏ច្រើនត្រូវបានគេឃើញនៅកន្លែងដែលមានការតវ៉ានេះ ។
នៅព្រឹកថ្ងៃដដែលនោះក្រុមបាតុករបានដើរតាមដងផ្លូវជាមួយនឹងការកាន់ទង់ជាតិប៉េរូ និងមានសញ្ញាដែលសរសេរថា “Merino មិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ” ។ យោងតាមបណ្ដាញព័ត៌មាន teleSUR បានឲ្យដឹងថា ទីក្រុងធំៗផ្សេងទៀតនៅក្នុងប្រទេសប៉េរូក៏បានធ្វើការតវ៉ាផងដែរ ហើយការអំពាវនាវឲ្យមានការប្រមូលផ្តុំសាធារណៈកំពុងផ្សព្វផ្សាយលើបណ្តាញសង្គម ។
![](https://kampucheathmey.com/wp-content/uploads/2020/11/Peru-1.jpg)
កាលពីថ្ងៃចន្ទសភាបានបោះឆ្នោត ១០៥ លើ ១៩ ដើម្បីបណ្តេញលោក Vizcarra លើបទចោទប្រកាន់រំលោភអំណាច ។ អតីតប្រធានាធិបតីរូបនេះត្រូវបានគេចោទប្រកាន់ពីបទផ្តល់កិច្ចសន្យារដ្ឋដ៏ចម្រូងចម្រាសនៅទីក្រុង Mokegua ក្នុងឆ្នាំ ២០១១-២០១៤ ជាកន្លែងដែលលោកកំពុងកាន់តំណែងជាអភិបាលនៅពេលនោះ ។
ទោះបីជាគាត់មិនយល់ស្របនឹងសេចក្តីសម្រេចរបស់សមាជិកសភាក៏ដោយ លោក Vizcarra បានសម្រេចចិត្តប្រកាសលាឈប់ពីតំណែងរបស់គាត់ដែលជាហេតុធ្វើឲ្យមានការតវ៉ានៅថ្ងៃដដែលនោះ ៕
![](https://kampucheathmey.com/wp-content/uploads/2020/11/Peru-2-scaled.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត