Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកំពុងវាយប្រហារប្រទេសហ្វីលីពីន

បានផុស

នៅ

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយថា ការរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារខេត្ត Occidental Mindoro នៅថ្ងៃពុធនេះ ។

វិទ្យាស្ថាននេះ បាននិយាយថា ការរញ្ជួយដី ដែលបានកើតឡើងនៅម៉ោង ៩ និង ០៩ នាទីព្រឹក (ម៉ោងនៅហ្វីលីពីន) បានវាយប្រហារនៅជម្រៅ ១១០ គីឡូម៉ែត្រ ចម្ងាយប្រហែល ១១ គីឡូម៉ែត្រភាគឦសាន ទីក្រុង Abra De Ilog នៃខេត្ត Occidental Mindoro ដែលស្ថិតនៅភាគខាងលិចនៃកោះ Mindoro ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានបាននិយាយថា ការរញ្ជួយដីនេះអាចបង្កឲ្យមានរញ្ជួយតូចៗ ប៉ុន្តែនឹងមិនបង្កការខូចខាតធ្ងន់ធ្ងរណាមួយនោះទេ ។

ទន្ទឹមនោះ ការរញ្ជួយដីនេះ ក៏មានការរំញ័រផងដែរ នៅផ្នែកខ្លះនៃទីក្រុងម៉ានីល ។

គួរបញ្ជាក់ថា ហ្វីលីពីន មានសកម្មភាពរញ្ជួយជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះ ស្ថិតនៅតាមបណ្តោយ ខ្សែក្រវ៉ាតភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ហ្វីលីពីន ប្រកាសស្ថានភាពអាសន្នគ្រោះមហន្តរាយជំងឺមួយទៀតរហូតដល់ចុងឆ្នាំ

ចុចអាន ៖ ហ្វីលីពីន លេងធម៌ក្ដៅលើអ្នកដែលពាក់ម៉ាសដាក់ក្រោមចង្កា និងក្រោមច្រមុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម