ព័ត៌មានអន្ដរជាតិ
ក្តៅគគុក! អ៊ីស្រាអែល វាយប្រហារអាកាសដាក់ ហ្គាហ្សា សម្លាប់មនុស្ស៣៥នាក់ មានទាំងកុមារផងដែរ
នៅព្រឹកថ្ងៃពុធទី១២ខែឧសភានេះ យោធាអ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកទៅលើជ្រោយហ្គាហ្សា ដោយផ្តោតគោលដៅលើតំបន់ជាច្រើន បន្ទាប់ពីគ្រាប់រ៉ុកកែតត្រូវបានបាញ់ចេញពីទឹកដីនេះ។

វាជាការវាយប្រហារពីអាកាសខ្លាំងបំផុតនៅហ្គាហ្សា ចាប់តាំងពីមានការទម្លាក់គ្រាប់បែកកាលពីឆ្នាំ២០១៤។
អាជ្ញាធរសុខាភិបាលនៅហ្គាហ្សាបាននិយាយថា ប្រជាជនប៉ាឡេស្ទីនចំនួន៣៥នាក់ ដោយក្នុងនោះមានកុមារ១០នាក់ផងដែរ ត្រូវបានសម្លាប់ក្នុងការវាយប្រហារពីអាកាសរបស់អ៊ីស្រាអែល លើជ្រោយហ្គាហ្សាចាប់តាំងពីយប់ថ្ងៃចន្ទមក បន្ទាប់ពីក្រុមហាម៉ាសបានបាញ់រ៉ុកកែតចេញពីទឹកដីឆ្នេរសមុទ្រសំដៅទៅប្រទេសអ៊ីស្រាអែល។

ជនជាតិអ៊ីស្រាអែល៣នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។
ការបាញ់រ៉ុកកែតនេះ បានកើតឡើងបន្ទាប់ពីក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានចេញឱសានវាទមួយ ទាមទារឲ្យអ៊ីស្រាអែលដកកងកម្លាំងសន្តិសុខរបស់ខ្លួនចេញពីបរិវេណនៃវិហារឥស្លាម Al-Aqsa ក្នុងទីក្រុងយេរូសាឡឹមខាងកើត បន្ទាប់ពីមានអំពើហិង្សាជាច្រើនលើកប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

ប៉ូលិសអ៊ីស្រាអែល បានសម្រុកចូលបរិវេណនោះបីថ្ងៃជាប់ៗគ្នា ដោយបាញ់គ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកគោរពបូជាប៉ាឡេស្ទីន នៅខាងក្នុងវិហារនៅថ្ងៃចុងក្រោយនៃខែបុណ្យ Ramadan។
ជនជាតិប៉ាឡេស្ទីនជាង៧០០នាក់បានរងរបួសនៅក្នុងទីក្រុងយេរូសាឡឹម និងនៅទូទាំងតំបន់ West Bank ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិក បើកការវាយប្រហារអាកាសលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ នៅស៊ីរី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ