Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន កំពុងរៀបផែនការមួយដើម្បីធ្វើតេស្តថាតើប្រធានាធិបតីថ្មីអាមេរិក ក្លាហានដែរឬក៏អត់

បានផុស

នៅ

លោកគីមជុងអ៊ុនបានបាត់ខ្លួនជាថ្មីម្តងទៀតពីក្រសែភ្នែកសាធារណៈចំពេលមានការភ័យខ្លាចថា លោកមានគម្រោងធ្វើតេស្តភាពក្លាហានរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកតាមរយៈការបាញ់សាកល្បងកាំជ្រួចមីស៊ីល។

មេដឹកនាំកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនរយៈពេល២០ថ្ងៃហើយ ខណៈគាត់អាចត្រៀមខ្លួនសម្រាប់សមាជបក្សសំខាន់ៗទាំងអស់ហើយចំពេលសហរដ្ឋអាមេរិកបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដែលលោកគីមធ្លាប់ហៅថា “ឆ្កែឆ្កួត”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាមានអាថ៌កំបាំងខ្លាំងណាស់ថាតើហេតុអ្វីបានជាលោក គីម បាត់ខ្លួន។

ការបាត់ខ្លួនចុងក្រោយរបស់គាត់បានកើតឡើងចំពេលមានការអះអាងថា មេដឹកនាំកូរ៉េខាងជើងដែលធ្លាប់ហៅប្រធានាធិបតីអាមេរិកជាប់ឆ្នោតថា “ឆ្កែឆ្កួត” អាចនឹងរៀបចំការធ្វើតេស្តមីស៊ីលបង្កហេតុដើម្បីសាកល្បងសមត្ថភាពសត្រូវរបស់គាត់។

លោកគីមមានប្រវត្តិព្យាយាមសាកល្បងជាមួយប្រធានាធិបតីថ្មីៗនិងរបាយការណ៍ក្នុងតំបន់បាននិយាយថា គាត់មិនសប្បាយចិត្តទាល់តែសោះចំពោះការចាញ់ឆ្នោតរបស់លោក Trump ​ព្រោះអ្នកទាំងពីរបានកសាងទំនាក់ទំនងនឹងគ្នា។

អ្នកជំនាញផ្សេងទៀតក៏ជឿជាក់ផងដែរថា លោក គីម ប្រហែលជាអាចធ្វើតាមល្បិចចាស់របស់គាត់ហើយការបាត់ខ្លួនចុងក្រោយរបស់គាត់អាចបង្កឲ្យការភ័យខ្លាចកាន់តែខ្លាំងឡើងៗ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​បាតុករ​ថៃ​​​​​ផ្តើម​ប្រមូលផ្តុំ​នៅ​ក្រុង​បាងកក​ទាមទារ​​​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម