Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋវៀតណាមនៅហាណូយ មិន​ពាក់​ម៉ាស់ មិន​អនុញ្ញាត​ឲ្យ​ដើរហើរសេរីបាន​ទៀតទេ

បានផុស

នៅ

បើ​ទោះ​ជាស្ថានភាព​កូវីដ ១៩ ក្នុង​ប្រទេស​វៀតណាម ហាក់​កំពុង​ធូរស្រាល​ខ្លាំង​ ដោយ​មិន​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ប្រមាណជាង ២ខែក្តី ប៉ុន្តែរដ្ឋបាល​ក្រុង​ហាណូយ នៅ​តែការពារ​យ៉ាង​តឹង​រឹង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវិដ ១៩ ក្នុងប្រទេសខ្លួន ដោយបម្រាម​នេះ​ធ្វើ​ឡើង​ពី​សំណាក់​ប្រធាន​បក្ស​ប្រជាជនវៀតណាម ប្រចាំទីក្រុងហាណូយ លោក Ngo Van Quy។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​ការ​ដាក់​ចេញ​នៅ​បម្រាម​នេះ​ដែរ អគ្គនាយក នៃ​នាយកដ្ឋាន​សុខាភិបាល​ក្រុងហាណូយ ប្រទេស​វៀតណាម លោក Nguyen Khac Hien គ្រប់​បណ្តា​អ្នក​គ្រប់​គ្រងអាជីវកម្ម ទាំង​ផ្សារ​ទំនើប ផ្សារ​ធម្មតា កន្លែង​ស្នាក់​នៅ ស្ថានីយរថយន្តក្រុង គឺ​មាន​តួលេខ​ត្រួតពិនិត្យបញ្ញាត្តិ​នៃ​ការ​ពាក់​ម៉ាស់នេះឲ្យ​បាន​ខ្ជាប់ខ្ជួន។

ការអនុវត្តត្រូវគេ​ចាប់​ផ្តើម​តាំងថ្ងៃពុធមក​ម្ល៉េះ ប៉ុន្តែមកទល់នឹង​ពេល​នេះ ពលរដ្ឋវៀតណាម នៅតែមិន​អនុវត្ត ដោយភាគច្រើនដើរហើរមិនពាក់ម៉ាស់នោះ​ឡើយ ខណៈយោង​តាម​ក្រុម​ត្រួតពិនិត្យ​ការ​អនុវត្តបញ្ញត្តិ បាន​និយាយថា អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ គឺពាក់​ម៉ាស់​តែ​ពេល​ពួក​គេ​ឆ្លងកាត់​កន្លែង​ត្រួត​ពិនិត្យ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម