Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុមប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណារបស់លោក Biden បង្ហាញវិធីសាស្រ្តនាំអាមេរិកចេញពី “នរកកូវីដ”

បានផុស

នៅ

ទីប្រឹក្សាក្រុមប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណារបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ជឿជាក់ថា ការបិទអាជីវកម្មទូទាំងប្រទេសក្នុងរយៈពេលពី៤ទៅ៦សប្តាហ៍អាចជួយសហរដ្ឋអាមេរិកឲ្យចេញផុតពី “នរកកូវីដ”។

លោកវេជ្ជបណ្ឌិត Michael Osterholm បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបិទប្រទេសអាចជាវិធីល្អបំផុតដើម្បីធ្វើឲ្យមន្ទីរពេទ្យទប់ទល់បាននិងអត្រាមរណភាពធ្លាក់ចុះនៅទូទាំងប្រទេសរហូតដល់វ៉ាក់សាំងអាចត្រូវបានចែកចាយ។ លោកអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងមិនរងគ្រោះទេប្រសិនបើមានប្រាក់កម្ចីគ្រប់គ្រាន់ដើម្បីបង់ប្រាក់ឈ្នួលក្នុងអំឡុងពេលបិទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Osterholm នាយកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយនិងឆ្លងជំងឺនៃសាកលវិទ្យាល័យ Minnesota គឺជាអ្នកជំនាញម្នាក់ក្នុងក្រុមអ្នកជំនាញសុខភាពសាធារណៈដែលក្រុមផ្ទេរអំណាចរបស់លោក Biden បានតែងតាំងក្នុងក្រុមប្រឹក្សាយោបល់របស់ខ្លួន។ លោក Biden និយាយថា ក្រុមប្រឹក្សានេះនឹងជួយរៀបចំវិធីសាស្រ្តរបស់គាត់ក្នុងការគ្រប់គ្រងការកើនឡើងនៃការឆ្លងរាលដាល។

វាបានកើតឡើងចំពេលដែលសហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ខ្ពស់បំផុតក្នុងរយៈពេល៦ខែហើយការឆ្លងនិងការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅតែបន្តកើនឡើងដល់កម្រិតខ្ពស់នៅទូទាំងប្រទេស។

ចំនួនអ្នកស្លាប់មានដល់១,៨៩៣នាក់កាលពីថ្ងៃព្រហស្បតិ៍ដែលនេះជាចំនួនអ្នកស្លាប់ខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៨ខែឧសភាមក។

លោក Osterholm នាយកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយនិងឆ្លងជំងឺនៃសាកលវិទ្យាល័យ Minnesota

ការឆ្លងថ្មីនៅទូទាំងប្រទេសបានកើនឡើងខ្ពស់ដល់១៤៤,១៣៣ករណីហើយអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងខ្ពស់ដល់៦៥,០០០នាក់ក្នុងមួយថ្ងៃ។

លោក Osterholm ជឿជាក់ថា វិធានការបិទប្រទេសដ៏តឹងរ៉ឹងគឺត្រូវការជាចាំបាច់ហើយមានតម្រូវការឲ្យពាក់ឯកសណ្ឋាននៅក្នុងរដ្ឋនីមួយៗប្រសិនបើមានការកើនឡើងក្នុងករណីនានា។

លោកបានប្រាប់ Yahoo News ថា ករណីកំពុងតែកើនឡើងខណៈមនុស្សកាន់តែច្រើនត្រូវបង្ខំចិត្តឲ្យនៅក្នុងផ្ទះដោយសារតែអាកាសធាតុត្រជាក់ដែលជាហេតុវីរុសអាចរាលដាលបានយ៉ាងងាយស្រួល។ លោកក៏បានណែនាំផងដែរថា ប្រជាជនកំពុងទទួលរងពីភាពអស់កម្លាំងដោយសារជំងឺរាតត្បាតនិងកំពុងនឿយហត់ដោយសារការពាក់ម៉ាសនិងគម្លាតសង្គម។

កាលពីថ្ងៃព្រហស្បតិ៍ លោក Osterholm បានលើកឡើងថា ការបិទប្រទេសបែបនេះនឹងធ្វើឲ្យសហរដ្ឋអាមេរិកដូចទៅនឹងប្រទេសណូវែលហ្សេឡង់និងអូស្ត្រាលីដែលករណីប្រចាំថ្ងៃថ្មីត្រូវបានកាត់បន្ថយមកនៅក្រោម១០ករណី។

លោក Osterholm ក៏បានអះអាងផងដែរថា សហរដ្ឋអាមេរិកនឹងជួបប្រទះថ្ងៃកាន់តែអាក្រក់ប្រសិនបើសកម្មភាពប្រភេទនេះមិនត្រូវបានអនុវត្តទេនោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម