ចិន​ គំរាមអាមេរិកបន្ទាប់ពីលោក Pompeo និយាយរឿងមួយពាក់ព័ន្ធ កោះតៃវ៉ាន់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ គំរាមអាមេរិកបន្ទាប់ពីលោក Pompeo និយាយរឿងមួយពាក់ព័ន្ធ កោះតៃវ៉ាន់

Published

on

ប្រទេសចិននឹងធ្វើការវាយបកតបតប្រឆាំងនឹងរាល់សកម្មភាពណាដែលធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ខ្លួនបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo និយាយថា កោះតៃវ៉ាន់ “មិនមែនជាផ្នែករបស់ចិន” ទេ។

ប្រទេសចិនបានហៅកោះតៃវ៉ាន់ថាជាបញ្ហារសើបនិងសំខាន់បំផុតនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកហើយត្រូវបានរដ្ឋបាលរបស់លោក Trump ធ្វើឲ្យខឹងសម្បាដោយសារតែការបង្កើនការគាំទ្រដល់កោះនេះដូចជាការលក់អាវុធឲ្យជាដើម។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin

ថ្លែងក្នុងបទសម្ភាសន៍តាមវិទ្យុសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ លោក Pompeo បាននិយាយថា “តៃវ៉ាន់មិនមែនជាផ្នែករបស់ចិនទេ”។

លោកនិយាយថា “នោះត្រូវបានទទួលស្គាល់ជាមួយនឹងការងារដែលរដ្ឋបាលលោក Reagan បានធ្វើដើម្បីដាក់ចេញនូវគោលនយោបាយដែលសហរដ្ឋអាមេរិកបានប្រកាន់ខ្ជាប់ដល់ឥឡូវអស់រយៈពេល៣ទសវត្សរ៍កន្លះមកហើយ។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo

ថ្លែងក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដែលមិនអាចប្រកែកបានហើយថា លោក Pompeo កំពុងធ្វើឲ្យខូចដល់ចំណងមិត្តភាពចិន-អាមេរិកថែមទៀត។

លោកបានអះអាងថា “យើងសូមប្រាប់យ៉ាងច្បាស់ៗដល់លោក Pompeo ថា រាល់ឥរិយាបទណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់ចិននិងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិននឹងត្រូវបានឆ្លើយតបវិញដោយការប្រឆាំងដ៏ម៉ឺងម៉ាត់របស់ប្រទេសចិន”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម