ព័ត៌មានអន្ដរជាតិ
ស្លាប់កើនជាង១៣០នាក់ ខណៈហិង្សាអ៉ីស្រាអែល-ហ្គាហ្សា ផ្ទុះខ្លាំងដល់វេសប៊ែង
ការប៉ះទង្គិចគ្នាដោយហិង្សារវាងកម្លាំងយោធាអ៉ីស្រាអែល និងប៉ាឡេស្ទីនបានរាលដាលជាច្រើនលើតំបន់វេសប៊ែង បន្ទាប់ពីប៉ុនា្មនថ្ងៃវាយប្រហារខ្លាំងនៅតំបន់ហ្គាហ្សាបណ្តាលឲ្យមនុស្សស្លាប់ច្រើននាក់។
យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅតំបន់ វេសប៊ែង និងរាប់រយនាក់បានរបួស។

កម្លាំងអ៉ីស្រាអែលបានបង្ក្រាបទៅលើប្រជាជនប៉ាឡេស្ទីនតាមរយៈឧស្ម័នទឹកភ្នែក គ្រាប់ជ័រ និងគ្រាប់ពិត នៅពេលជនជាតិប៉ាឡេស្ទីនបានគប់គ្រាប់បែកសាំងក្នុងការតវ៉ា។
ការប្រឈមដាក់គ្នានៅតំបន់ វេសប៊ែង ជាសញ្ញានៃការផ្ទុះអំពើហិង្សាដ៏អាក្រក់បំផុតក្នុងតំបន់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការប៉ះទង្គិចគ្នាបានចាប់ផ្តើមកាលពីថ្ងៃចន្ទ និងបន្តអូសបន្លាយរហូតដល់ចុងសប្តាហ៍នេះដោយបានកើនឡើងកម្តៅរវាងអ៉ីស្រាអែល-ប៉ាឡេស្ទីននៅយេរូសាឡឹមខាងកើត។ ការប្រយុទ្ធគ្នាបានកើតមាននៅទីគោរពបូជាមួយកន្លែងរបស់មូស្លីម និងជ្វីហ្វ។ ហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធឥស្លាមបានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែត បន្ទាប់ពីបានព្រមានអ៉ីស្រាអែលឲ្យដកទ័ពចេញពីទីតាំងគោរពបូជា ដែលជំរុញឲ្យមានការវាយប្រហារសងសឹកតាមផ្លូវអាកាស។

រហូតដល់ពេលនេះ យ៉ាងហោចណាស់មនុស្ស១២៦នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា និង៨នាក់បានស្លាប់នៅអ៉ីស្រាអែល ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមផ្ទុះឡើង។
នៅទីក្រុង និងទីប្រជុំជនជាច្រើននៅតំបន់ វេសប៊ែង ដែលត្រូវបានកាន់កាប់បានផ្ទុះការតវ៉ាដោយហិង្សាកាលពីថ្ងៃសុក្រម្សិលមិញ ដែលជំរុញឲ្យសហគមន៍អន្តរជាតិអំពាវនាវឲ្យមានការអត់ធ្មត់។
ទន្ទឹមជាមួយគ្នានេះដែរ មានការតវ៉ានៅព្រំដែនហ្ស៊កដានី និងលីបង់ជាមួយអ៉ីស្រាអែលក្នុងការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនកាលពីថ្ងៃសុក្រ។ បុរសម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានទាហានអ៉ីស្រាអែលបាញ់ទៅលើក្រុមតវ៉ា។

ទាហានអ៉ីស្រាអែលបាននិយាយថា ខ្លួនបានបើកប្រតិបត្តិការមួយយប់ដើម្បីបំផ្លាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ប៉ុន្តែគ្មានកងទ័ពណាមួយចូលទៅតំបន់ហ្គាហ្សាទេ។ ទាហានអ៉ីស្រាអែលបន្ថែមថា នៅល្ងាចថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ គ្រាប់មីស៊ីល២២០គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ ហ្គាហ្សា ស្ទ្រីប។
នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល ស្ត្រីអាយុ៨៧ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ពីផ្លូវចូលទៅក្នុងរណ្តៅគ្រាប់បែកមួយនៅជិតទីក្រុង Ashdod។ តំបន់ផ្សេងទៀតដូចជា Ashkelon, Beersheba និង Yavne ក៏សុទ្ធតែជាគោលដៅ។
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា កុមារ៣១នាក់ស្ថិតក្នុងចំណោមជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិត ចាប់តាំងពីការប្រយុទ្ធគ្នាបានកើតឡើង និងជនស៊ីវិលជាច្រើនបានស្លាប់។ ជនជាតិហ្គាហ្សា៩៥០នាក់ក៏បានរបួស។ អ៉ីស្រាអែលនិយាយថា មនុស្សជាច្រើននាក់ដែលត្រូវបានសម្លាប់នៅហ្គាហ្សាគឺជាសកម្មប្រយុទ្ធ ហើយការស្លាប់មួយចំនួនដោយសារបាញ់គ្រាប់រ៉ុក្កែតខុសគោលដៅចេញពីហ្គាហ្សា។

កាលពីថ្ងៃសុក្រ ម្សិលមិញ អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិប៉ាឡេស្ទីនហោចណាស់១ម៉ឺននាក់បានរត់ចេញពីផ្ទះសម្បែងរបស់ពួកគេនៅហ្គាហ្សា ចាប់តាំងពីថ្ងៃចន្ទមក៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC & theguardian

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ