ព័ត៌មានអន្ដរជាតិ
អាសូរគ្រួសារហ្គាហ្សាភ័យខ្លាចពេកមកដេកជុំគ្នារងការទម្លាក់គ្រាប់បែកពីអ៉ីស្រាអែល
គ្រួសាររបស់ស្រីអ្នកសារព័ត៌មានអាយុ៣០ឆ្នាំ Reema Saad បានប្រមូលផ្តុំគ្នាដេកក្នុងបន្ទប់តែមួយកាលពីយប់ថ្ងៃពុធដើម្បីផ្តល់ភាពកក់ក្តៅដល់គ្នាទៅវិញទៅមក នៅពេលដែលប្រទេសអ៉ីស្រាអែលបានវាយប្រហារទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា។
រាត្រីនោះជាពិធីបុណ្យ Eid al-Fitr ដែលប្រជាជនឥស្លាមរៀបចំពិធីការបញ្ចប់តមអាហាររយៈពេលមួយខែតាំងពីព្រលឹមរហូតដល់ព្រលប់។
តាំងពីដើមសប្តាហ៍នេះ ផ្ទៃអាកាសខាងលើតំបន់ហ្គាហ្សាពោរពេញដោយផ្សែង និងអណ្តាតភ្លើងខ្មួលខ្មាញ់ពីការបំផ្ទុះគ្រាប់បែក និងអគ្គីភ័យ។ ចាប់តាំងពីធីបុណ្យ Eid បានចាប់ផ្តើមឡើងកាលពីរាត្រីថ្ងៃពុធមក ការវាយប្រហារបានកើតមានរហូត។

យោងតាមបណ្តាញទំនាក់ទំនងសង្គមបង្ហាញថា ប្រជាពលរដ្ឋហ្គាហ្សាបានឲ្យសាច់ញាតិ ក្រុមគ្រួសារ និងមិត្តភក្តិនៅក្រៅប្រទេសផ្ញើសារជូនពរគ្នាទៅវិញទៅមកក្នុងពិធីស្វាគមន៍បុណ្យ Eid និងលាគ្នា មុនពេលភាពរន្ធត់តក់ស្លត់បានកើតមានឡើង។
ក្នុងនោះអ្នកកាសែតស្រី Reema Saad កូនប្រុស កូនស្រី បានស្លាប់ ហើយប្តីរបួសធ្ងន់។
ពួកគេស្ថិតក្នុងចំណោមពលរដ្ឋប៉ាឡេស្ទីន១២៦នាក់ដែលត្រូវបានសម្លាប់ដោយយុទ្ធនាការណ៍ទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ដែលអាជ្ញាធរនិយាយថា គោលដៅលើសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅហ្គាហ្សា។ ការវាយប្រហារបានចាប់ផ្តើមកាលពីល្ងាចថ្ងៃចន្ទ។
ប្អូនប្រុសរបស់ Reema ឈ្មោះ Ahmad Saad អាយុ២៧ឆ្នាំបានរៀបរាប់ថា ៖«ការទម្លាក់គ្រាប់បែកបានចំទៅលើបន្ទប់ដេករបស់បងស្រី Reema ប្តីរបស់គាត់ និងកូនៗដែលកំពុងដេកយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីបានព្យាយាមរើកកាយជាច្រើនម៉ោងដើម្បីឲ្យប្រាកដថា ពួកគាត់អាចមានជីវិត តែយើងបានត្រឹមទាញយកសពបងស្រី កូនប្រុសអាយុ២ឆ្នាំ តែយើងនៅមិនទាន់រកឃើញសពកូនស្រីរបស់គាត់ទេ»។
ចំណែកប្តីរបស់គាត់របួសធ្ងន់ ហើយ Reema Saad ថែមទាំងកំពុងមានផ្ទៃពោះ៤ខែ។

តំបន់ហ្គាហ្សាបានកំពុងស្ថិតនៅក្រោមការវាយប្រហារកាំភ្លើងធំនៅព្រឹកងថ្ងៃសុក្រពីកម្លាំងអ៉ីស្រាអែល។
មន្ត្រីអង្គការសហប្រជាជាតិនៅហ្គាហ្សាបាននិយាយថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងជើងហ្គាហ្សា និងនៅភាគខាងកើតបានព្យាយាមស្វែងរកកន្លែងច្រកកោននៅតាមសាលារៀន ដែលជាកម្មសិទ្ធិរបស់ទីភ្នាក់ងារសង្គ្រោះអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដែលត្រូវបានរៀបចំឡើងដើម្បីជាជម្រកអាសន្ន។
ការប៉ះទង្គិចគ្នាដោយហិង្សារវាងកម្លាំងយោធាអ៉ីស្រាអែល និងប៉ាឡេស្ទីនបានរាលដាលដល់តំបន់ជាច្រើននៅ វេសប៊ែង បន្ទាប់ពីប៉ុនា្មនថ្ងៃវាយប្រហារខ្លាំងនៅតំបន់ហ្គាហ្សា។ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានរាយការណ៍ថា បានស្លាប់នៅតំបន់ វេសប៊ែង និងរាប់រយនាក់បានរបួស។

ហោចណាស់មនុស្ស១២៦នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា និង៨នាក់បានស្លាប់នៅអ៉ីស្រាអែល ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមផ្ទុះឡើង។ ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា កុមារ៣១នាក់ស្ថិតក្នុងចំណោមជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិត និងជនស៊ីវិលជាច្រើនបានស្លាប់។ ជនជាតិហ្គាហ្សា៩៥០នាក់ក៏បានរបួស។ ប្រទេសអ៉ីស្រាអែលបាននិយាយថា មនុស្សជាច្រើននាក់ដែលត្រូវបានសម្លាប់នៅហ្គាហ្សាគឺជាសកម្មប្រយុទ្ធ ហើយការស្លាប់មួយចំនួនដោយសារបាញ់គ្រាប់រ៉ុក្កែតបាញ់ខុសគោលដៅចេញពីហ្គាហ្សា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ