ព័ត៌មានអន្ដរជាតិ
ជម្លោះសមុទ្រចិនខាងត្បូង៖ លោក Duterte និយាយថា “ទោះសម្លាប់ខ្ញុំក៏មិនដកថយដែរ”
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានច្រានចោលការអំពាវនាវពីប្រទេសចិន ដែលឲ្យលោកដកនាវាចេញពីតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង ហើយលោកនិយាយថា លោកនឹងមិនឱនក្បាលឡើយ បើទោះបីជាវាធ្វើឲ្យប៉ះពាល់ដល់មិត្តភាពរបស់លោកជាមួយទីក្រុងប៉េកាំងក៏ដោយ។

ប្រទេសហ្វីលីពីន បានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដែលមានការប្រកួតប្រជែងខ្ពស់ ដោយប្រឆាំងទៅនឹងវត្តមានរាប់ខែរបស់ទូកចិនរាប់រយគ្រឿង ដែលខ្លួនជឿថាត្រូវបានគ្រប់គ្រងដោយយោធា។
សុន្ទរកថារបស់លោក Duterte នៅក្នុងទូរទស្សន៍ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសុក្រ បានកើតឡើងចំពេលលោករងសម្ពាធកាន់តែខ្លាំង ឲ្យបោះបង់ចោលការព្យាយាមភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។

លោក Duterte និយាយថា “យើងមានជំហរនៅទីនេះ ហើយខ្ញុំចង់បញ្ជាក់នៅទីនេះម្តងទៀតថា នាវារបស់យើងគឺនៅទីនោះ។ យើងនឹងមិនដកថយឡើយ”។
លោក Duterte បន្តថា “ខ្ញុំមិនចង់មានជម្លោះទេ ខ្ញុំមិនចង់មានបញ្ហាឡើយ ខ្ញុំគោរពជំហររបស់អ្នក ហើយអ្នកត្រូវគោរពខ្ញុំវិញ។ ប៉ុន្តែយើងនឹងមិនធ្វើសង្គ្រាមទេ។ ខ្ញុំនឹងមិនដកថយឡើយ បើទោះបីជាអ្នកសម្លាប់ខ្ញុំក៏ដោយ មិត្តភាពរបស់យើងនឹងបញ្ចប់នៅទីនេះ”។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីស្ថានទូតចិន ប្រចាំទីក្រុងម៉ានីលនៅឡើយទេ។
ជាការឆ្លើយតបទៅនឹងសមយុទ្ធសមុទ្រដ៏កម្រមួយដែលធ្វើឡើងដោយហ្វីលីពីន ប្រទេសចិនបាននិយាយកាលពីខែមុនថា ហ្វីលីពីនត្រូវតែបញ្ឈប់សកម្មភាពដែលធ្វើឲ្យស្មុគស្មាញដល់ស្ថានភាពនិងជម្លោះដែលកំពុងកើនឡើង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ហ្វីលីពីននឹងបញ្ជូននាវាជើងទឹកទៅសមុទ្រចិនខាងត្បូងមានជម្លោះដើម្បីការពារដែនទឹករបស់ខ្លួន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ