Connect with us

ព័ត៌មានអន្ដរជាតិ

ម្សិល​មិញ​ជា​​ថ្ងៃ​ថ្លុក​ឈាម​បំផុត​ ៤២​នាក់​ស្លាប់​ពី​ការ​វាយ​ប្រហារ​អ៉ីស្រាអែល​លើ​តំបន់​ហ្គាហ្សា

បានផុស

នៅ

ត្រឹម​តែ​មួយ​ថ្ងៃ​ពោល​គឺ​នៅ​ថ្ងៃ​អាទិត្យ ទី១៦ ខែ​ឧសភា ម្សិល​មិញនេះ ជន​ជាតិ​ប៉ាឡេស្ទីន​៤២​នាក់​ត្រូវ​បានអ៉ីស្រាអែល​សម្លាប់​តាម​រយៈ​ការ​បាញ់​រ៉ុក្កែត​ និង​មីស៊ីល​លើ​អគារ​បី​កន្លែង​នៅ​​តំបន់​​ហ្គាហ្សា។​

ក្នុង​ចំណោម​ជន​រង​​គ្រោះ​បាត់​បង់​ជីវិត រូប​ភាពនៃ​សាក​សព​កុមារ​ម្នាក់​ត្រូវ​បាន​ទាញ​ចេញ​ពី​គំនរ​បាក់​​បែក​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​អគារ​របស់​អ៉ីស្រាអែល​នៅ​ទី​ក្រុង ហ្គាហ្សា បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​រន្ធត់​តក់​ស្លុត​យ៉ាង​ខ្លាំង។

សព​កុមារ​យក​ចេញ​ពី​គំនរ​បាក់បែក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​សារព័ត៌មាន​ផ្សាយ​ថា ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៉ីស្រាអែល​ទៅ​លើ​ទី​តំបន់​ហ្គាហ្សា​បាន​បំផ្លាញ​អគារ​៣​កន្លែង​ និង​ហោច​ណាស់​សម្លាប់​មនុស្ស​៤២​​នាក់​​ដែល​បាន​ក្លាយ​ជា​ថ្ងៃ​ថ្លុក​ឈាម​បំផុត​​នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​​ ចាប់​តាំង​ពី​ការប្រយុទ្ធ​គ្នា​រវាង​ ​អ៉ីស្រាអែល និង​សកម្ម​ប្រយុទ្ធ​ហាម៉ាស​បាន​ផ្ទុះ​ឡើង​កាល​ពី​ដើម​សប្តាហ៍​មុន​។

ក្រសួង​សុខាភិបាលហ្គាហ្សា​បាន​និយាយ​ថា ស្ត្រី​១៦​នាក់ និង​កុមារ​១០​​នាក់​ស្ថិត​ក្នុង​ចំណោម​​អ្នក​ដែល​បាន​ស្លាប់​នៅ​ថ្ងៃ​អាទិត្យ និង​មនុស្ស​ជាង​៥០​នាក់​បាន​របួស ហើយ​ក្រុម​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ប្រតិបត្តិការ​ស្វែង​រក​ទៀត។

អគារ​បាក់​បែក​ដែល​ត្រូវ​អ៉ីស្រាអែលបំផ្លាញ

យោធា​អ៉ីស្រាអែល​បាន​និយាយ​ថា ខ្លួន​បាន​បំផ្លាញ​លំនៅដ្ឋាន​របស់​មេ​ដឹក​នាំ​កំពូល​ហាម៉ាស​នៅ​ទី​ក្រុង​ហ្គាហ្សាឈ្មោះ Yahiyeh Sinwar នៅ​ក្នុង​ការ​វាយ​ប្រហារ​ដាច់​ដោយ​ឡែក​មួយ​នៅ​ភាគ​ខាង​ត្បូង​ទី​ប្រជុំ​ជន​ Khan Younis។ នេះ​ជា​ការ​វាយ​ប្រងារ​ទី៣​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ចុង​ក្រោយ​ទៅ​លើ​គេហដ្ឋាន​របស់​មេ​ដឹក​នាំ​ហាម៉ាស​ជាន់​ខ្ពស់។

អ៉ីស្រាអែល​បាន​បង្កើន​ការ​វាយ​ប្រហារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ដើម្បី​បង្ក​ការ​ខូច​ខាត​ទៅ​លើ​ក្រុម​ហាម៉ាស​ ខណៈអ្នក​សម្រប​សម្រួល​អន្តរជាតិ​បាន​កំពុង​ព្យាយាម​ដើរ​តួនាទី​​​កណ្តាល​ដើម្បី​ឲ្យ​ឈប់​បាញ់​គ្នា។

ជន​រង​គ្រោះ​ត្រូវ​បាន​យក​ចេញ​ពី​គំនរ​បាក់​បែក

ប៉ុន្តែ​ការ​ដាក់​គោល​ដៅ​ទៅ​លើ​មេ​ដឹក​នាំ​ក្រុម​ទាំង​នោះ​អាចរារាំង​ដល់​កិច្ច​ខិត​ខំ​ប្រែង​ទាំង​នោះ។ អ្នក​ការទូត​អាមេរិក​ម្នាក់​ស្ថិត​នៅ​ក្នុង​តំបន់​កំពុង​ព្យាយាម​កាត់​បន្ថយ​ភាព​តាន​តឹង ហើយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ជួប​​ប្រជុំ​នៅ​​ថ្ងៃ​អាទិត្យ។

ការ​ផ្ទុះ​ឡើង​នូវ​ហិង្សា​បាន​ចាប់​ផ្តើម​នៅ​ភាគ​ខាង​កើត​យេរូសាឡឹម​កាល​ពី​ខែ​មុន​ នៅ​ពេល​ជន​ជាតិ​ប៉ាឡេស្ទីន​បាន​តវ៉ា និង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ប៉ូលិស​​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ប៉ូលិស​អ៉ីស្រាអែល​​កំឡុង​ពេល​ពិធី​បុណ្យ​រ៉ាម៉ាដន។

គោល​ដៅ​សំខាន់​​នៃ​ការ​ប៉ះ​ទង្គិច​គឺ​នៅ​​ទី​គោរព​បូជា Al-Aqsa Mosque រប​ស់មូស្លីម និង​ជ្វីហ្វ។ ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​បាន​បាញ់​រ៉ុក្កែត​ទៅ​លើ​យេរូសាឡឹម​កាល​ពី​ថ្ងៃច​ន្ទ​សប្តាហ៍​មុន​ដែលបណ្តាល​ឲ្យ​អ៉ីស្រាអែល​វាយ​ប្រហារ​ទៅ​លើ​តំបន់​ហ្គាហ្សា​តែ​ម្តង។

អគារការិយាល័យ​ទី​ភ្នាក់​ងារ​សារព័ត៌មាន AP, Al-Jazeera​ ជា​ដើម ត្រូវ​បាន​បំផ្លាញ

ការ​វាយ​ប្រហារ​បាន​រាល​ដាល​ស្ទើរ​គ្រប់​ទី​កន្លែង បង្ក​ឲ្យ​កើត​មាន​ការ​តវ៉ា​នៅ​តំបន់​វេសប៊ែង​ដែល​ត្រូវ​បាន​កាន់​កាប់ និង​ផ្ទុះ​ហិង្សា​នៅ​អ៉ីស្រាអែល​រវាង​ប្រជា​ជន​ជ្វីហ្វ និង​អារ៉ាប់ ហើយ​មាន​កា​រ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ថែម​ទៀត។

ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​គ្នា​ជាង​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ យ៉ាង​ហោច​ណាស់ ជន​ជាតិ​ប៉ាឡេស្ទីន​១៨៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​តំបន់​ហ្គាហ្សា ក្នុង​នោះ​មាន​កុមារ​៥៥​នាក់ និង​ស្រី​៣៣​នាក់ ហើយ​របួស​១២៣០​នាក់។ ជា​មួយ​គ្នា​មាន​មនុស្ស​៨​នាក់​នៅ​អ៉ីស្រាអែល​ត្រូវ​បាន​សម្លាប់ មាន​ទាំង​កុមារ​អាយុ​៥​ឆ្នាំ​ម្នាក់ និង​ទាហាន​ម្នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម