ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ដាក់មីស៊ីល ២ គ្រាប់ទៀត បំផ្លាញមណ្ឌលសុខភាពនៅតំបន់ហ្គាហ្សា ខ្ទេចស្ទើរគ្មានសល់ មិនឲ្យព្យាបាលអ្នករងរបួស
សេចក្តីថ្លែងការណ៍ផ្លូវការ មួយបាននិយាយថា ប្រទេសអ៊ីស្រាអែល នៅតែបន្តការវាយតាមអាកាសរបស់ខ្លួន ដោយបានទម្លាក់មីស៊ីល ២ គ្រាប់ទៀត ទៅលើមណ្ឌលសុខភាពមួយកន្លែង នៅតំបន់ហ្គាហ្សា ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីការស្លាប់ និងរងរបួសឡើយ ។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា មីស៊ីលទាំងនោះ បានវាយប្រហារទៅលើមណ្ឌលសុខភាព Al-Daraj Martyrs ដែលបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់រចនាសម្ព័ន ស្ទើរតែទាំងស្រុង ។
ទន្ទឹមនោះ សេចក្តីថ្លែងការណ៍ បានអំពាវនាវឲ្សហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ដើម្បីការពារស្ថាប័នសុខាភិបាល និងបុគ្គលិកពេទ្យ និងដើម្បីទទួលខុសត្រូវចំពោះសកម្មភាពរបស់អ៊ីស្រាអែល ។

បន្ថែមពីនេះ ការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែលកាលពីចុងសប្តាហ៍កន្លងទៅនេះ ក៏បានបំផ្លាញអគារខ្ពស់ត្រដែតមួយផងដែរ ដែលត្រូវបានគេដឹងថា ជាការិយាល័យទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ AP ក៏ដូចជាការិយាល័យសារព័ត៌មាន Al-Jazeera និងការិយាល័យក្រុមហ៊ុនមួយចំនួនទៀតខ្ចេចអស់នៅតំបន់ ហ្គាហ្សា ។

គួរបញ្ជាក់ថា ភាពតានតឹង បានរាលដាលពីក្រុង East Jerusalem ទៅដល់តំបន់ហ្គាហ្សា បន្ទាប់ពីក្រុមតស៊ូរបស់ប៉ាឡេស្ទីននៅទីនោះ បានប្តេជ្ញាសងសឹកប្រឆាំងនឹង ការវាយលុករបស់អ៊ីស្រាអែល មកលើវិហារ Al-Aqsa និងសង្កាត់ Sheikh Jarrah ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ