ព័ត៌មានអន្ដរជាតិ
ត្បិតតែលោកត្រាំមិនអាចបញ្ឈប់ជោគជ័យនៃលោក Bidenបានប៉ុន្តែគាត់អាចធ្វើឱ្យមានភាពច្របូកច្របល់បន្តយូរ
សារព័ត៌មានបរទេស ABC ទើបតែបានបញ្ចេញរូបភាពស្ងប់ស្ងាត់មិនធ្លាប់ឃើញមួយ នៃប្រធាននាធិបតីអាមេរិក លោកដូណាល់ត្រាំ ឈរនៅក្រោមដំណក់ភ្លៀង ហើយអាវធំក៏រងទទឹកពេលទៅគោរពទីបញ្ចុះសពអតីតយុទ្ធជនចុងសប្តាហ៍មុន។ ក្រៅពីចាត់ថា នេះជាការបង្ហាញខ្លួនសាធារណៈលើកដំបូងក្រោយបាត់មុខប្រមាណជាងមួយសប្តាហ៍ គេថែមទាំងពណ៌នាទៀតថា លោកស្ថិតក្នុងស្ថានភាពដ៏សែនក្រៀមក្រំនិងឯកោមិនធ្លាប់ឃើញ។

ដោយមិនបាននិយាយអ្វីទៅកាន់សារព័ត៌មានដូចពីមុនសោះ គ្មានអ្នកណាមានសម្រង់សម្តីលោកត្រាំទេ ចាប់តាំងពីលោក Joe Biden ត្រូវបានប្រកាសថាជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០មក ។
ក្រុមអ្នកគាំទ្រលោក Trump បានបន្តកាន់ផ្ទាំងរូបភាពនិងទង់តវ៉ានៅតាមចំណតរថយន្តនានា និងខាងក្រៅទីស្នាក់ការបោះឆ្នោតនៅក្នុងរដ្ឋជាច្រើន ខណៈមិនទាន់បានបញ្ចប់ការរាប់សន្លឹកឆ្នោតដោយប្រកាសថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាថាសន្លឹកឆ្នោឆ្លុះបញ្ចាំងបានត្រឹមត្រូវថា អ្នកណាដែលពិតជាទទួលបានសម្លេងគាំទ្រច្រើនបំផុត។

កាសែត Wall Street Journal បានរាយការណ៍ថា ទីប្រឹក្សារបស់លោក Trump កំពុងពិភាក្សាអំពីការប៉ុនប៉ងទទួលបានបញ្ជាពីតុលាការនឹងពន្យាពេលចេញលទ្ធផលឯរដ្ឋសំខាន់ៗមួយចំនួន។
របាយការណ៍បានដកស្រង់សម្តីទីប្រឹក្សានិងមេធាវីរបស់លោក Trump ដែលនៅតែនិយាយអំពីសក្តានុពលនៃភាពជោគជ័យប្រសិនតុលាការយល់ស្របតាមបណ្តឹង។ សម្ព័ន្ធមិត្តរបស់លោក Trump ក៏កំពុងប្រើវិធីនេះ
ស្វែងរកការរំខានបន្តនៅឯប្រព័ន្ធតុលាការរបស់អាមេរិក។
នៅក្នុងបន្ទប់សវនាការនៅរដ្ឋ Pennsylvania មេធាវីរបស់លោក Trump បានស្នើឱ្យចៅក្រមបញ្ឈប់ការរាប់សន្លឹកឆ្នោត ដោយអះអាងថា អ្នកសង្កេតការណ៍របស់គណបក្សសាធារណរដ្ឋទាំងអស់ត្រូវរងការរារាំង។
ប៉ុន្តែស្ថិតក្រោមការសាកសួររបស់ចៅក្រម មេធាវីរបស់លោក Trump បានប្រើភាសាមិនសមហេតុផលជាច្រើន។

ក្រុមមេធាវីរបស់លោក Trump បានបន្តប្តឹងឧទ្ធរណ៍ទៀត នៅពេលមិនសុខចិត្តតែបន្តត្រូវបានគេច្រានចោលព្រោះពាក្យសុំមានលក្ខណៈមិនពេញលេញ។
អ្នកវិភាគ David Lipson និយាយទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមលោកប្រធានាធិបតីទំនងជាមិនគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលទ្ធផលចុងក្រោយទេថែមទាំង មិនមានការជ្រោមជ្រែងពីមេធាវីជាន់ខ្ពស់ណាមួយបែរ ជាចេញមុខដោយមេធាវីផ្ទាល់ខ្លួនរបស់លោក Trump ទៅវិញ។
ជាការពិត នោះជាសិទ្ធិរបស់ប្រធានាធិបតីទាំងស្រុងក្នុងការប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងតុលាការ ប៉ុន្តែនៅពេលលោក Bidenត្រូវបានគេសួរអំពីការបដិសេធរបស់លោកដូណាល់ត្រាំលោកឆ្លើយខ្លីថា «នោះគ្រាន់តែជាសកម្មភាពនៃការអាម៉ាស់មួយ» ។

ខណៈពេលនេះ លោក Biden ក៏បានកសាងរដ្ឋបាលរបស់គាត់បណ្តើរៗរួចហើយ។
នៅក្នុងការនិយាយតាមទូរស័ព្ទជាមួយសម្ព័ន្ធមិត្តនានា រួមទាំង នាយករដ្ឋមន្ត្រីអូស្រ្តាលី ប្រធានាធិបតីបារាំង លោកនាយករដ្ឋមន្រ្តីអង់គ្លេស និងអធិការបតីអាឡឺម៉ង់លោកបានគ្រោងនឹងវិលត្រឡប់ទៅរកវិធីសាស្រ្តសហប្រតិបត្តិការស្អិតរមួតបន្ថែមឡើងវិញ។
ប៉ុន្តែលោក Trump បានបដិសេធមិនអនុញ្ញាតឱ្យមានការចាប់ផ្តើមដំណើរការផ្លាស់ប្តូរ ប្រធានាធិបតីឬ រដ្ឋបាលភ្លាមៗ ដូចកាលពី លោកបារ៉ាក់ អូបាម៉ា ធ្លាប់បានធ្វើទេ ដោយឥឡូវលោក Biden នៅតែមិនអាចទទួលបានព័ត៌មានសង្ខេប ទាក់ទងនឹងការស៊ើបសម្ងាត់នានា នៃមន្ត្រីរដ្ឋាភិបាលនិងប្រាក់រាប់លានដុល្លារសម្រាប់បម្រុងការិយាល័យនិងបុគ្គលិក។ល។
ប្រធានាធិបតីជាប់ឆ្នោតនិយាយថា មិនការរិះគន់ទេប៉ុន្តែវាពិតជាមិនមានប្រយោជន៍ឡើយដែលលោកត្រាំធ្វើបែបនេះ។
ចម្រើន តារា
ABCNet

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ