ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី ប៉ាឡេស្ទីន ឲ្យអាមេរិកឈប់គាំទ្រ អ៊ីស្រាអែល និងធ្វើអន្តរាគមន៍បញ្ឈប់ការវាយប្រហារលើប្រជាជនខ្លួន
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប៉ាឡេស្ទីន បានរាយការណ៍ថា ប្រធានាធិបតីលោក Mahmoud Abbas ក្នុងពេលនិយាយទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក Joe Biden បានជំរុញឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ បញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា លោក Biden បានបញ្ជាក់ពីការប្រឆាំងរបស់សហរដ្ឋអាមេរិក ចំពោះការបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីផ្ទះរបស់ពួកគេ នៅក្រុង East Jerusalem ដែលអ៊ីស្រាអែលកាន់កាប់ ។
អំពើហិង្សានាពេលបច្ចុប្បន្ននេះកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ នៅឯក្រុង East Jerusalem ។

ទន្ទឹមនោះ អ៊ីស្រាអែលនិយាយថា លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានប្រាប់លោក Biden ថា ប្រទេសនេះកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើបាន ដើម្បីការពារជនស៊ីវិលរបស់យើង និងរក្សាជនស៊ីវិលប៉ាឡេស្ទីន ឲ្យរួចផុតពីគ្រោះថ្នាក់ ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តី ក៏បានពន្យល់ដែរថា ជនស៊ីវិលអាចចាកចេញពីអគារ ដែលយោធាបានកំណត់គោលដៅ ក្នុងការវាយប្រហារ ដើម្បីបញ្ចៀសការស្លាប់ និងរងរបួស ។

គួរបញ្ជាក់ថា នៅតំបន់ហ្គាហ្សាស្ទ្រីប យ៉ាងហោចណាស់ មនុស្សជាង ២០០ នាក់ ក្នុងនោះមានកុមារ ៥៨ នាក់ត្រូវបានសម្លាប់ ខណៈមានអ្នករងរបួស ១,២៣៥ នាក់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីអំពើហិង្សាបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែឧសភា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់