Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការឥស្លាមសកល ថ្កោលទោសការវាយប្រហារជាបន្តបន្ទាប់របស់ អ៊ីស្រាអែល លើតំបន់ហ្គាហ្សា

បានផុស

នៅ

ប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នៃអង្គការសហប្រតិបត្តិការឥស្លាម បានថ្កោលទោសរាល់ការវាយប្រហារចុងក្រោយបង្អស់ របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័នដែលមានសមាជិក ៥៧ នាក់ បានអនុម័តសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃអាទិត្យ នៅក្នុងសម័យប្រជុំវិសាមញ្ញ ដែលត្រូវបានអំពាវនាវ តាមការស្នើសុំរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ។

សេចក្ដីសម្រេចនោះនិយាយថា “អង្គការនេះ ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដ៏ឃោរឃៅ ដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ក៏ដូចជាទឹកដី និងទីសក្ការៈរបស់ពួកគេ” ។

ការវាយប្រហាររបស់អ៊ីស្រាអែល បង្កើតជាការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិភាពនិង សន្តិសុខអន្តរជាតិ ។ អង្គការនេះក៏ទាមទារ ឲ្យមានការបញ្ឈប់ជាបន្ទាន់ ចំពោះការវាយប្រហារនេះផងដែរ ។

កាលពីឆ្នាំមុន ប្រទេសអារ៉ាប់ចំនួន ៤ គឺអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក បានយល់ព្រមធ្វើឲ្យមានទំនាក់ទំនងធម្មតា ជាមួយអ៊ីស្រាអែល បន្ទាប់ពីមានការសម្របសម្រួល ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេស របស់អាជ្ញាធរប៉ាឡេស្ទីន លោក Riyad al-Maliki បានអំពាវនាវឲ្យបញ្ឈប់ នូវអ្វីដែលលោកបានពិពណ៌នាថា ជាគោលនយោបាយកាន់កាប់ អាណានិគមរបស់អ៊ីស្រាអែល ។

លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងដោយប្រទេសអារ៉ាប់ទាំងបួន ដើម្បីធ្វើឲ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល គឺមិនមានប្រយោជន៍ទាល់តែសោះ ក្នុងការសម្រេចគោលដៅនេះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ថា ការវាយប្រហារកម្ទេចអគារសារព័ត៌មាន AP និង Al-Jazeera ក្នុងតំបន់ហ្គាហ្សា ជា “គោលដៅស្របច្បាប់”

ចុចអាន ៖ អ៊ីស្រាអែល ដាក់មីស៊ីល ២ គ្រាប់ទៀត បំផ្លាញមណ្ឌលសុខភាពនៅតំបន់ហ្គាហ្សា ខ្ទេចស្ទើរគ្មានសល់ មិនឲ្យព្យាបាលអ្នករងរបួស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម