ព័ត៌មានអន្ដរជាតិ
ធ្វើការច្រើនម៉ោងលើសកម្រិតសម្លាប់មនុស្សជាង៧៤ម៉ឺននាក់ក្នុងមួយឆ្នាំ
ការចំណាយពេលធ្វើការច្រើនម៉ោងលើសកម្រិតបានកំពុងសម្លាប់មនុស្សរាប់ពាក់នាក់ក្នុងមួយៗឆ្នាំ។ នេះបើតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO)។
ការសិក្សាជាសកលមួយទៅលើការចំណាយពេលធ្វើការច្រើនម៉ោង បានបង្ហាញថា មនុស្ស៧៤៥០០០នាក់បានស្លាប់នៅឆ្នាំ២០១៦ដោយសារជំងឺដាច់សរសៃឈាម និងជំងឺបេះដូង។
របាយការណ៍បានរកឃើញថា មនុស្សរស់នៅក្នុងតំបន់ប្រទេសអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិចទទួលរងធ្ងន់ធ្ងរជាងគេ។
អង្គការសុខភាពពិភពលោកបាននិយាយថា ករណីនេះប្រហែលជារឹតតែធ្ងន់ធ្ងរខ្លាំងឡើងដោយសារវិបត្តិជំងឺកូវីដ-១៩។

ការសិក្សាបានរកឃើញថា ការចំណាយពេលធ្វើការហូតដល់៥៥ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍អាចកើតមានហានិភ័យនៃការដាច់សរសៃឈាមដល់ទៅ៣៥% និងមានហានិភ័យនៃការស្លាប់ដោយសារជំងឺគាំងបេះដូងខ្ពស់បំផុត១៥% បើប្រៀបធៀបនឹងអ្នកធ្វើការពី៣៥ម៉ោងទៅ៤០ម៉ោងក្នុងមួយសប្តាហ៍។
ការសិក្សាដែលធ្វើជាមួយនឹងអង្គការពលកម្មអន្តរជាតិ (ILO) ក៏បានបង្ហាញថា ស្ទើរតែបីភាគបួននៃអ្នកដែលបានស្លាប់បណ្តាលមកពីធ្វើការច្រើនម៉ោងគឺបុរស ឬមនុស្សវ័យចំណាស់។
កាលពី៥សប្តាហ៍មុន មានការផុសនៅលើបណ្តាញទំនាក់ទំនងសង្គម LinkedIn មួយដោយបុរសឈ្មោះ Jonathan Frostick អាយុ៤៥ឆ្នាំទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន នៅពេលលោកបានរៀបរាប់ពីរបៀបដែលលោកបានភ្ញាក់ខ្លួនពីការចំណាយពេលធ្វើការច្រើនម៉ោង។

អ្នកគ្រប់គ្រងកម្មវិធីច្បាប់កំពុងធ្វើការឲ្យធនាគារ HSBC បានអង្គុយនៅល្ងាចថ្ងៃអាទិត្យដើម្បីរៀបចំការងារសម្រាប់សប្តាហ៍ខាងមុខមកដល់ ក៏ស្រាប់តែកើតមានអាការតឹងទ្រូង ឈឺបំពងក ពិបាកដកដង្ហើម និងឈឺថ្គាម និងដៃ។
លោកបាននិយាយថា ៖«ខ្ញុំបានទៅដល់បន្ទប់ដេក ហើយក៏ដួលតែម្តង ហើយបានចាប់អារម្មណ៍នឹងប្រពន្ធរបស់ខ្ញុំបានហៅទូរសព្ទទៅលេខ ៩៩៩»។
នៅខណៈពេលធូរស្បើយពីអាការគាំងបេះដូង លោក Frostick បានសម្រេចរៀបចំពេលវេលាធ្វើការរបស់គាត់ឡើងវិញ។ លោកនិយាយថា ៖«ខ្ញុំលែងចំណាយពេលពេញមួយថ្ងៃពេញនៅលើ Zoom ទៀតហើយ»។
ការផុសរបស់លោកទទួលបានការចាប់អារម្មណ៍ពីមនុស្សរាប់ពាន់នាក់ដែលបានចែករំលែកបទពិសោធនៃការធ្វើការច្រើនម៉ោង និងផលប៉ះពាល់ដល់សុខភាព។
លោក Frostick មិនបានបន្ទោសមេរបស់លោកជុំវិញដាក់ឲ្យលោកធ្វើការច្រើនម៉ោងពេកទេ ប៉ុន្តែមានអ្នកបញ្ចេញមតិម្នាក់និយាយថា ៖«ក្រុមហ៊ុនជាច្រើនបានបន្តជំរុញមនុស្សដោយគ្មានកម្រិត និងមិនសូវខ្វាយខ្វល់ពីសុខភាពរបស់បុគ្គលិក»។
ធនាគារ HSBC បាននិយាយថា អ្នករាល់គ្នានៅធនាគារជូនពរលោក Frostick ឲ្យឆាប់ជាសះស្បើយពីជំងឺ។
ធនាគារនិយាយថា ៖«យើងទទួលស្គាល់ពីសារៈសំខាន់នៃសុខភាពបុគ្គលិក និងការធ្វើការងារឲ្យមានតុល្យភាពក្នុងជីវិត។ កាលពីឆ្នាំមុននេះ យើងបានខិតខំប្រឹងប្រែងទៅលើសុខភាព និងសុខុមាលភាព។ ការឆ្លើយតបចំពោះករណីនេះបង្ហាញថា នេះគឺជាគំនិតរបស់មនុស្ស ហើយយើងបានកំពុងជំរុញអ្នករាល់គ្នាឲ្យគិតគូពីសសុខភាពជាចម្បង»។
ខណៈពេលការសិក្សាមិនបានធ្វើនៅក្នុងអន្តរកាលនៃកូវីដ-១៩ ក៏មន្ត្រី WHO បាននិយាយថា ការធ្វើការងារពីផ្ទះ និងវិបត្តិសេដ្ឋកិច្ចនាពេលចុងក្រោយនេះអាចជាកត្តាជំរុញឲ្យកើតមានការធ្វើការងារច្រើនម៉ោង។

លោក Frank Pega មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោកបាននិយាយថា ៖«យើងមានភស្តុតាងខ្លះដែលបង្ហាញថា នៅពេលប្រទេសជាប់ក្នុងបំរាមនៃកូវីដ-១៩ ចំនួនធ្វើការច្រើនម៉ោងបានកើនឡើងប្រហែលជា១០%»។
របាការណ៍បានបង្ហាញថា ការធ្វើការងារច្រើនម៉ោងត្រូវបានប៉ាន់ស្មានអាចប្រឈមនឹងបញ្ហាមួយភាគបីនៃជំងឺពាក់ព័ន្ធនឹងការងារ ដែលបានធ្វើឲ្យក្លាយជាបន្ទុកការងារធំបំផុត។
អ្នកស្រាវជ្រាវបាននិយាយថា ការធ្វើការងារច្រើនម៉ោងមានកត្តាពីរដែលបណ្តាលឲ្យមានបញ្ហាសុខភាព។ ទី១ ការឆ្លើយតបរបស់សរីរាង្គកាយចំពោះបញ្ហាស្ត្រេស និងទី២ការងារច្រើនម៉ោងមានន័យថា បុគ្គលិកទំនងជាប្រឈមនឹងបញ្ហាសុខភាពដោយសារជក់បារី ឬគ្រឿងស្រវឹង ដេកមិនគ្រប់គ្រាន់ មិនបានហាត់ប្រាណ និងអាហារូបត្ថម្ភមិនគ្រប់គ្រាន់។
WHO បាននិយាយថា ចំនួននៃមនុស្សធ្វើការច្រើនម៉ោងបានកំពុងកើនឡើងមុនពេលវិបត្តិកូវីដ-១៩ និងប្រហែលជា៩%នៃប្រជាជនទូទាំងពិភពលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ