ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន បង្ហាញការគាំទ្របទឈប់បាញ់គ្នានៅហ្គាហ្សា តែការពារសិទ្ធិអ៉ីស្រាអែល
សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានសម្តែងការគាំទ្រចំពោះបទឈប់បាញ់គ្នានៅហ្គាហ្សា កំឡុងពេលលោកហៅទូរសព្ទលើកទី២ទៅកាន់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក Benjamin Netanyahu នៅថ្ងៃចន្ទ។
យោងតាមសេតវិមានបង្ហាញថា ការអធិប្បាយរបស់លោក បៃដិន អំពីឈប់បាញ់គ្នាត្រូវបានបញ្ចប់ដោយចំហ។ វាផ្ទុយពីការទាមទាររបស់សមាជិកសភាប្រជាធិបតេយ្យជាច្រើននាក់ និងអ្នកផ្សេងទៀតដែលឲ្យបញ្ឈប់ភាគីទាំងពីរជាបន្ទាន់។ ប៉ុន្តែការអានសេចក្តីអំពាវនាវបានបង្ហាញពីកង្វល់សេតវិមានអំពីការទម្លាក់គ្រាប់បែក ក្នុងនោះការវាយប្រហាររបស់អ៉ីស្រាអែលតាមផ្លូវអាការដែលមានគោលដៅលើក្រុមហាម៉ាសឲ្យចុះខ្សោយទៅវិញ។

សេតវិមាននិយាយថា មេដឹកនាំអាមេរិកលើកទឹកចិត្តឲ្យអ៉ីស្រាអែលខិតខំប្រឹងធានាបាននូវការការពារជនស៊ីវិលស្លូតត្រង់។ ប៉ុន្តែនោះគឺនៅក្នុងសេចក្តីថ្លែងការណ៍ប៉ុណ្ណោះ បន្ទាប់មកនិយាយថា លោកបានគាំទ្រជាថ្មីម្តងទៀតចំពោះសិទ្ធិរបស់អ៉ីស្រាអែលដើម្បីការពារខ្លួនពីការវាយប្រហាររ៉ុក្កែតគ្មានរើសមុខ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានជំរុញឲ្យភាគីទាំងពីរការពារជនស៊ីវិល ជាពិសេសកុមារ ដោយសង្កត់ធ្ងន់ថា អ៉ីស្រាអែលក្នុងនាមជាប្រជាធិបតេយ្យមានបន្ទុកបន្ថែមដើម្បីធ្វើការងារនេះ។
នៅថ្ងៃចន្ទជាមួយគ្នានេះ មានសេចក្តីថ្លែងការណ៍ពីមេដឹកនាំកំពូលៗបាននិយាយនៅចំថ្ងៃទី៨ នៃការប្រយុទ្ធគ្នារវាងប្រទេសអ៉ីស្រាអែល និងប៉ាឡេស្ទីន។

នៅចក្រភពអង់គ្លេសវិញ អ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា អ៉ីស្រាអែលត្រូវតែបញ្ជៀសការប៉ះពាល់ដល់ជនស៊ីវិល ប៉ុន្តែបានបង្ហាញកង្វល់ថា ក្រុមហាម៉ាសបានកំពុងប្រើហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងប្រជាជនសម្រាប់ការវាយប្រហាររបស់ខ្លួន។
នៅប្រទេសអាល្លឺម៉ង់ លោកស្រីអធិការបតី Angela Merkel បានអំពាវនាវឲ្យឈប់បាញ់គ្នា ខណៈកំពុងនិយាយជាមួយលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu។ យ៉ាងណា លោកស្រីបញ្ជាក់ថា សិទ្ធិរបស់អ៉ីស្រាអែលគឺការពារខ្លួនទល់នឹងការវាយប្រហារ។

ជាមួយគ្នានេះ បារាំង និងអេហ្ស៊ីបក៏ស្ថិតនៅក្នុងប្រទេសជាច្រើនដែលអំពាវនាវឲ្យមានបទឈប់បាញ់គ្នាបន្ទាន់។
រហូតមកដល់ពេល មនុស្សជាង២១២នាក់បានស្លាប់ក្នុងរាប់ទាំងកុមារ៦១នាក់នៅតំបន់ហ្គាហ្សា និង១០នាក់ មានទាំងកុមារ២នាក់នៅអ៉ីស្រាអែល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ