ព័ត៌មានអន្ដរជាតិ
សម្ដែងការគាំទ្រដល់បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា តែ ប្រធានាធិបតីអាមេរិក ចុះហត្ថលេខាលក់អាវុធទៅឲ្យ អ៊ីស្រាអែល
យោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានឲ្យដឹងថា រដ្ឋបាលលោក ចូ បៃដិន បានយល់ព្រមលើការលក់អាវុធ ក្នុងទំហំទឹកប្រាក់ចំនួន ៧៣៥ លានដុល្លារ ទៅឲ្យអ៊ីស្រាអែល ចំពេលការវាយប្រហារកំពុងបន្តរបស់ទីក្រុង Tel Aviv ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។

កាសែត Washington Post បានរាយការណ៍ថា ការសម្រេចចិត្តយល់ព្រម លើការលក់អាវុធនេះ ត្រូវបានធ្វើឡើងយូរមកហើយ ពោលកាលពីថ្ងៃទី ៥ ខែឧសភា ប្រហែលមួយសប្តាហ៍ មុនពេលអំពើហិង្សាកាន់តែកើនឡើង ។
ម្យ៉ាងវិញទៀត ការអនុម័តនេះបានធ្វើឡើង ចំពេលមានការរិះគន់កាន់តែខ្លាំងឡើង ចំពោះការបណ្តេញប្រជាជនប៉ាឡេស្ទីន តាមការគ្រោងទុករបស់អ៊ីស្រាអែល ចេញពីទីក្រុង East Jerusalem និងការវាយឆ្មក់ម្តងហើយម្តងទៀត លើវិហារឥស្លាម Al-Aqsa ដែលជាទីសក្ការៈទី ៣ របស់សាសនាឥស្លាម ។

ទន្ទឹមនោះ ការសម្រេចឲ្យមានភ្លើងខៀវ សម្រាប់ការលក់អាវុធ ដែលភាគច្រើនជាអាវុធយុទ្ធសាស្រ្ត វាយប្រហារដោយផ្ទាល់ បានធ្វើឲ្យមានការប្រឆាំងក្នុងចំណោមសមាជិកមួយចំនួន នៃគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រួមទាំងសមាជិកសភាលោកស្រី Ilhan Omar ផងដែរ ដោយសារតែចំនួនអ្នកស្លាប់ ពីការវាយប្រហារតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល នៅតែបន្តកើនឡើង ។

បន្ថែមពីនេះ ការអនុម័តលក់អាវុធទៅឲ្យអ៊ីស្រាអែល ក៏បានធ្វើឡើង បន្ទាប់ពីសេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានសម្តែងការគាំទ្រ ចំពោះបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា អំឡុងពេលលោកហៅទូរសព្ទលើកទី ២ ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃចន្ទ ។

គិតត្រឹមពេលនេះ យ៉ាងហោចណាស់ ប្រជាជនប៉ាឡេស្ទីនចំនួន ២១២ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ ៦១ នាក់ផងដែរ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីសប្តាហ៍មុន ។ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ។

ស្របពេលជាមួយគ្នានេះ មនុស្សជាង ១១,៣០៥ នាក់បានរងរបួស ហើយអគាររាប់សិបត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈនៅអ៊ីស្រាអែលវិញ មនុស្ស ១០ នាក់ក៏ត្រូវបានសម្លាប់ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សាស្ទ្រីបផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី