ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាសម្លាប់មនុស្សជាង៨០០នាក់ហើយចាប់តាំងពីរដ្ឋប្រហារ
មនុស្សជាង៨០០នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ាចាប់តាំងពីរលកតវ៉ាបានផ្ទុះឡើងទូទាំងប្រទេស ក្រោយពេល របបយោធាមីយ៉ាន់ម៉ាបានកាន់កាប់អំណាចតាមរយៈរដ្ឋប្រហារ១កុម្ភៈ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងពីរបបយោធាបានបណ្តេញចេញរដ្ឋាភិបាលជាប់ឆ្នោតរបស់ម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី និងបានឃុំខ្លួនលោកស្រី ព្រមទាំងមន្ត្រីនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។

កម្លាំងយោធាបានធ្វើការបង្ក្រាបលើក្រុមបាតុករគាំទ្រប្រជាធិបេតេយ្យនៅក្នុងទីក្រុង និងទីប្រជុំនានាដោយហិង្សាដែលបណ្តាលឲ្យស្លាប់។ ព្រមជាមួយគ្នានេះ នៅតាមតំបន់ដាច់ស្រយាល់ជាច្រើនបានប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមជនជាតិភាគតិចជាមួយកម្លាំងយោធាមីម៉ា។
យោងតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ទី១៧ ខែឧសភា ម្សិលមិញនេះ មនុស្សចំនួន៨០២នាក់ត្រូវបានសម្លាប់។
AAPP បាននិយាយថា ៖«ចំនួននេះត្រូវបានបញ្ជាក់ដោយសមាគមជំនួយអ្នកទោសនយោបាយ ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដប្រហែលជាខ្ពស់ជាងនេះ»។

ក្រុមសិទ្ធិមនុស្សនេះបានរៀបរាប់លំអិតពីការស្លាប់បន្ថែមទៀត រាប់បញ្ចូលទាំងនៅតំបន់ប្រជុំជនមួយចំនួននៅរដ្ឋ Chin និងតំបន់ប្រជុំជនមួយចំនួននៃទីក្រុងម៉ាន់ដាឡាយ និងយ៉ាំងហ្គោន។
កន្លងមក របបយោធាមីយ៉ាន់ម៉ាបានជំទាស់នឹងចំនួននៃជនស៊ីវិលដែលបានស្លាប់ និងនិយាយថា កម្លាំងសន្តិសុខរបស់ខ្លួនជាច្រើននាក់ក៏ត្រូវបានសម្លាប់កំឡុងពេលការបង្ក្រាបលើបាតុកម្មដែរ។
ក្រុមសិទ្ធិមនុស្សបាននិយាយថា មនុស្ស៤១២០នាក់បានកំពុងឃុំខ្លួននាពេលបច្ចុប្បន្ន ក្នុងនោះមាន២០នាក់ត្រូវបានកាត់ទោសប្រហារជីវិត។
ការប្រយុទ្ធគ្នាខ្លាំងក្លាបំផុតមួយចំនួនចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈមកបានលេចឡើងនាប៉ុន្មានថ្ងៃថ្មីៗនេះនៅតំបន់ Mindat ដែលមានចម្ងាយ១០០គីឡូម៉ែត្រពីព្រំដែនឥណ្ឌានៅរដ្ឋ Chin ខណៈកងទ័ពបានប្រយុទ្ធជាមួយកងជីវពលតំបន់។

សាក្សីបាននិយាយថា ប្រជាជនរាប់ពាន់នាក់នៅតំបន់ខ្ពស់រាបភាគខាងលិចប្រទេសមីយ៉ាន់ម៉ាបានកំពុងលាក់ខ្លួននៅក្នុងព្រៃ តាមភូមិ និងជ្រលងភ្នំកាលពីថ្ងៃចន្ទ បន្ទាប់ពីរត់គេចពីការវាយប្រហារដោយកម្លាំងយោធា។
ច្បាប់អជ្ញាសឹកត្រូវបានប្រកាសនៅតំបន់ Mindat កាលពីសប្តាហ៍មុន មុនពេលកងទ័ពបើកការវាយប្រហារ ដោយបាញ់កាំភ្លើងធំ និងឧទ្ធម្ភាគចក្រប្រឆាំងនឹងកងកម្លាំងការពារ Chinland។
អ្នកស្រុកជាច្រើនបាននិយាយថា ពួកគេខ្វះអាហារ ហើយមនុស្សប្រមាណពី៥ពាន់ទៅ៨ពាន់នាក់រត់ចេញពី Mindat។ ជាមួយគ្នានេះ ផ្លូវត្រូវបានបិទ ហើយកម្លាំងទ័ពត្រូវបានដាក់ពង្រាយតាមផ្លូវដើមរារាំងអ្នកស្រុកវិលចូលភូមិវិញ។

ក្រុមអ្នកការទូតបាននិយាយថា មហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតនៅថ្ងៃអង្គារនេះស្តីពី«សេចក្តីព្រាងដំណោះស្រាយដើម្បីអំពាវនាវសម្រាប់ការផ្អាកជាបន្ទាន់នូវការផ្គត់ផ្គង់ ការលក់ និងការផ្ទេរ នូវអាវុធយុទ្ធភណ្ឌគ្រប់ប្រភេទ ដោយផ្ទាល់ និងប្រយោល ទៅឲ្យប្រទេសមីយ៉ាន់ម៉ា»។
សេចក្តីព្រាងដំណោះស្រាយក៏បានអំពាវនាវដល់យោធាមីយ៉ាន់ម៉ាបញ្ចប់នូវភាពអាសន្ន ឈប់ប្រើហិង្សាលើបាតុករសន្តិវិធី និងគោរពឆន្ទៈប្រជាជនដែលបានបង្ហាញក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំមុន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ