Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump ថ្លែងសុន្ទកថាជាសាធារណៈលើកដំបូងចាប់តាំងពីការបោះឆ្នោត

បានផុស

នៅ

លោកប្រធានាធិបតី Donald Trump បានធ្វើសន្និសីទសារព័ត៌មានក្នុងរយៈពេលតិចជាងមួយម៉ោងនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានព្យាករថា គូប្រជែងរបស់គាត់គឺលោក Joe Biden បានឈ្នះតំណែងនៅសេតវិមាន។

លោកបានផ្តល់ព័ត៌មានថ្មីៗស្តីពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺរាតត្បាតកូវីដ១៩ចេញពីសេតវិមានបន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃបានកើនឡើងក្នុងកម្រិតកំណត់ត្រារយៈពេលមួយសប្តាហ៍ពេញ។

មានអ្នកឆ្លងថ្មីជាង១៥ម៉ឺននាក់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដែលវាជាតួលេខខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតនេះចាប់ផ្តើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី Trump បានចាប់ផ្តើមនិយាយនៅឯសេតវិមានដោយផ្តល់ព័ត៌មានថ្មីស្តីពីកម្មវិធី Operation Warp Speed ដែលជាផែនការបង្កើតនិងចែកចាយវ៉ាក់សាំងនិងការព្យាបាលជំងឺកូវីដ១៩។

នេះជាលើកទីមួយហើយដែលគាត់និយាយជាសាធារណៈចាប់តាំងពីលោក Joe Biden ត្រូវបានប្រកាសជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក Trump មិនបានសារភាពថាចាញ់នៅឡើយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម