ព័ត៌មានអន្ដរជាតិ
រដ្ឋញូវយ៉កត្រៀមប្តឹងលោក Trump បើយករឿងវ៉ាក់សាំងកូវីដធ្វើជាការសងសឹក
អគ្គមេធាវីនៃរដ្ឋញូវយ៉កលោកស្រី Letitia James និយាយថា លោកស្រីបានត្រៀមខ្លួនដើម្បីប្តឹងរដ្ឋបាលលោក Trump ប្រសិនបើរដ្ឋនេះមិនទទួលបានវ៉ាក់សាំងកូវីដដែលត្រូវបានយល់ព្រមរួមជាមួយរដ្ឋផ្សេងទៀតរបស់ប្រទេសនេះទេនោះ។
ថ្លែងនៅព្រឹកថ្ងៃនេះ លោក Trump បាននិយាយថា វ៉ាក់សាំងនឹងមាននៅទូទាំងសហរដ្ឋអាមេរិកលើកលែងតែរដ្ឋញូវយ៉កប៉ុណ្ណោះដោយលោកចោទប្រកាន់ថា ដោយសារតែអភិបាលរដ្ឋនេះលោក Andrew Cuomo ដែលជាអ្នកប្រជាធិបតេយ្យកំពុងពន្យាពេលក្នុងការចែកចាយ។
លោក Trump និយាយថា “លោក Cuomo ត្រូវតែជូនដំណឹងដល់យើងនៅពេលគាត់ត្រៀមខ្លួនទទួលយកវា ពីព្រោះបើមិនដូច្នេះទេ យើងមិនអាចបញ្ជូនវាទៅរដ្ឋដែលនឹងមិនផ្តល់ឲ្យប្រជាជនរបស់ខ្លួនភ្លាមៗនោះទេ”។

ក្នុងខែកញ្ញា អភិបាលរដ្ឋញូវយ៉កបានបង្កើតក្រុមវិទ្យាសាស្ត្រឯករាជ្យមួយដើម្បីពិនិត្យមើលនូវទិន្នន័យវ៉ាក់សាំងកូវីដដែលបានវិភាគដោយរដ្ឋបាលចំណីអាហារនិងឱសថ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី James បានរិះគន់ការលើកឡើងរបស់លោក Trump។

លោកស្រីបាននិយាយថា “នេះគ្មានអ្វីក្រៅពីអាកប្បកិរិយាដែលចង់សងសឹកដោយប្រធានាធិបតីដែលព្យាយាមសងសឹកទៅលើអ្នកដែលប្រឆាំងនឹងនយោបាយរបស់គាត់នោះទេ”។
លោកស្រីនិយាយថា “ប្រសិនបើការផ្សព្វផ្សាយវ៉ាក់សាំងនេះកើតឡើងចំពេលដ៏ខ្មៅងងឹតនៃរដ្ឋបាលរបស់លោក Trump ហើយលោកប្រធានាធិបតីចង់លេងល្បែងជាមួយជីវិតប្រជាជននោះ យើងនឹងប្តឹងហើយយើងនឹងឈ្នះ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ