Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Vamco សម្លាប់មនុស្សដល់៤២នាក់នៅ ហ្វីលីពីន ខណៈកំពុងធ្វើដំណើរទៅ វៀតណាម

បានផុស

នៅ

មនុស្សយ៉ាងតិច៤២នាក់បានស្លាប់និង២០នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះទីហ្វុង Vamco បានបង្កឲ្យមានការបាក់ដីក្នុងប្រទេស ហ្វីលីពីន។

ទឹកជំនន់នៅលើកោះ Luzon បានបណ្តាលឲ្យមានការបាក់ដី កាត់ផ្តាច់ផ្លូវនិងបង្ខំឲ្យមនុស្សជាច្រើននាក់ភៀសខ្លួនចេញពីផ្ទះ។

មនុស្សរាប់ម៉ឺននាក់បានស្វែងរកទីជំរកនៅក្នុងមណ្ឌលជម្លៀសនានារួមទាំងនៅក្នុងរដ្ឋធានីម៉ានីលផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះទីហ្វុងនេះគឺជាព្យុះទី២១ដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។

ព្យុះ Vamco បានវាយប្រហារកោះ Luzon ចាប់ពីល្ងាចថ្ងៃពុធរហូតដល់ព្រឹកព្រលឹមនៃថ្ងៃព្រហស្បតិ៍ដោយជន់លិចនៅតំបន់ជាច្រើន។

មន្រ្តីប៉ូលិសនិងបុគ្គលិកសង្គ្រោះបន្ទាន់ផ្សេងទៀតបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប៉ុន្តែក្រុមមន្រ្តីបាននិយាយថា មនុស្សជាច្រើនមិនអើពើនឹងបទបញ្ជាជម្លៀសទេ។

តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺទីក្រុង Marikina ភាគខាងកើតទីក្រុង ម៉ានីល។

ចៅហ្វាយក្រុង Marikina លោក Marcelino Teodoro ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានហ្វីលីពីនដែលបាននិយាយថា “កម្ពស់ទឹកគឺបានជន់លិចដល់ជាន់ទីមួយនៃផ្ទះ”។

ស្របពេលជាមួយគ្នានោះ តំបន់ជាច្រើននៅតែគ្មានអគ្គិសនីប្រើប្រាស់។

ឥឡូវនេះ ព្យុះ Vamco បានខិតកាន់តែជិតកណ្តាលប្រទេសវៀតណាមដែលជាកន្លែងមនុស្សជាង១០០នាក់បានស្លាប់ដោយសារទឹកជំនន់កាលពីខែមុនហើយព្យុះនេះត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការបាក់ដីនៅទីនោះនៅចុងសប្តាហ៍នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម