Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះបាងកកមានព្រឹត្តិការណ៍​ធំ ៤ នាំ​ឲ្យ​ប៉ូលិស ៥ពាន់នាក់​ដាក់ពង្រាយរក្សាសន្តិសុខជាតិ

បានផុស

នៅ

ព្រឹត្តិការណ៍​ធំៗ ៤ នឹង​កើតមាន​នៅ​ថ្ងៃ​សៅរ៍នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំងក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃរាប់​ម៉ឺននាក់ បាន​ប្រមូល​​ផ្តុំ​គ្នា​ក្នុង​ទីក្រុងបាងកក ស្រប​ពេលដែល​កង​កម្លាំងសមត្ថកិច្ច​យ៉ាង​ហោចណាស់ ៥ពាន់​នាក់​ ត្រូវគេ​ដាក់​ពង្រាយ​ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់​ថៃ​នៅ​ថ្ងៃ​នេះ ព្រះមហាក្សត្រ Vajiralongkorn នឹង​ចូល​រួម​ក្នុង​ពិធីសម្ពោធ​ខ្សែរថភ្លើងក្រោម​ថ្មី​មួយទៀត នៅ​ឯ​ស្ថានីយ​ Sanam Chai នា​ម៉ោង​ ៥ល្ងាច​ថ្ងៃនេះ ដោយ​ព្រះ​អង្គ នឹងយាង​ជាព្រះរាជធិបតីជាមួយ​ព្រះ​មហេសី។​​

ក្រៅពី​ក្រុមបាតុករ​ប្រជាធិបតេយ្យ ក្រុម​អាវលឿង​ដែល​ស្ម័គ្រស្មោះ​និង​រាជវង្សថៃ ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ដង្ហែរ​ក្បួន បង្ហាញ​ការ​គាំទ្រ​ដល់​ព្រះ​មហាក្សត្រ​របស់​ពួកគេនៅ​តែ​ស្ថានីយរថភ្លើង​ដូច​គ្នា។

តាម​ការ​អះអាង​ពី​ក្រុម​ប្រឆាំង​រដ្ឋាភិបាល ប្រកាស​កាល​ពីថ្ងៃសុក្រម្សិលមិញ ពួកគេ​នឹង​ប្រមូល​ផ្តុំ​គ្នា​ដង្ហែរក្បួន​ទៅ​កាន់​វិមាន​ប្រជាធិបតេយ្យ ដោយ​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​ម៉ោង ២ថ្ងៃត្រង់ ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូចា និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ណាតាផល ទេពសូវ៉ាន់ លាលែង​ចេញ​ពី​តំណែង ដោយ​សារ​តែ​អសមត្ថភាព​ធ្វើ​ឲ្យ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ធ្លាក់​ចុះ។

ដោយឡែក ក្រុម​​សេរីភាព​ស្ត្រី​មួយ​ផ្សេង​ទៀត ក៏​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាម​ទារឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​យេនឌ័រនៅ​ថ្ងៃ​សៅរ៍​នេះ​ដូច​គ្នា។

ជាមួយ​នឹង​ព្រឹត្តិការណ៍​ធំៗ ៤ កើត​ឡើង​ផ្ទួន​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ូលិស ៥០០០នាក់ ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ។ នេះបើ​តាម​ការ​អះអាងពីសំណាក់លោក ភីយ៉ា តាវិឆ័យ ស្នង​ការ​រងប៉ូលិសក្រុងបាងកក៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម