Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ថ្កោល​ទោស​អាមេរិក​រឿង​​បញ្ឆេះ​ដុំ​នៅ​ហ្គាហ្សា

បានផុស

នៅ

នៅ​ថ្ងៃ​អង្គារ៍​ប្រទេស​ចិន​បាន​ថ្កោល​ទោស​សហរដ្ឋ​អាមេរិក​​ចំពោះ​ការ​បង្កើន​ភាព​តាន​តឹង​បន្ថែម​ជុំ​វិញ​ជម្លោះ​រវាង​អ៉ីស្រាអែល និង​ប៉ាឡេស្ទីន បន្ទាប់​ពី​ប្រទេស​មួយ​នេះ​បាន​រារាំង​ដល់​​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ (UNSC) សម្រាប់​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​មួយ​ជាលើក​ទី​៣។

ដឹក​នាំ​ដោយ​ប្រទេស​ចិន ន័រវែស និង​ទុយនេស៊ី ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​ពីស្ថានភាព​នៅ​ហ្គាហ្សា។ ទោះ​យ៉ាង​ណា ដោយ​មាន​ការ​​ប្រឆាំង​ពី​អាមេរិក កិច្ច​ប្រជុំ​នោះ​បញ្ចប់​​ជា​​ថ្មី​ម្តង​ទៀត​​គ្មានបាន​​ផ្លែ​​ផ្កា​អ្វី​​សំខាន់​សោះ។​

លោក Zhao Lijian
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្លោះកំពុង​កើត​មាន​ជា​ហិង្សា​ដ៏​​អាក្រក់​រវាង​អ៉ីស្រាអែល និងប៉ាឡេស្ទីន​ដែល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។ រហូត​ដល់​ពេល​នេះ ជន​ជាតិ​ប៉ាឡេស្ទីន​ជាង​២០០​នាក់​ត្រូវ​បាន​សម្លាប់​ ក្នុង​នោះ​មាន​កុមារ​៥៩​នាក់​ និង​ជន​ជាតិ​អ៉ីស្រាអែល​១០​នាក់ រួម​ទាំង​កុមារ​អាយុ​៥​ឆ្នាំ​ម្នាក់ និង​ទាហាន​ម្នាក់​​បាន​ស្លាប់​ ចាប់​តាំង​ពីការ​ផ្ទុះ​អាវុធ​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ខែឧសភា។

និយាយ​ជុំ​វិញ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបទេស​ចិនលោក Zhao Lijian បាន​សម្តែង​នូវ​ការ​ខក​ចិត្ត​របស់​ប្រទេស​ចិន និង​ថា សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ប្លុក​អាមេរិក​ស្តី​ពី​សេចក្តី​ថ្លែង​ការណ៍​រួម ដោយ​និយាយ​ថា អាមេរិក​កំពុង​ស្ថិត​នៅ​ខាង​ប្រឆាំង​នឹង​​យុត្តិធម៌។

ការ​ផ្ទុះ​នៅ​ហ្គាហ្សា

យោង​តាម​លោក Zhao ភាគ​ច្រើន​នៃ​រដ្ឋ​សមាជិក​ UNSC បាន​កំពុង​អំពាវ​នាវ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​ ដើម្បី​​ជៀស​វាង​វិបត្តិ​ពេញ​បន្ទុក​មួយ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ ទន្ទឹម​ជា​មួយ​គ្នា​នេះ អាមេរិក​ ផ្ទុយ​​ពី​កិច្ច​ខិត​ខំ​ប្រឹង​បញ្ឈប់​វិបត្តិ បែរ​ជា​ជ្រើស​រើស​នូវ​ការ​ជំរុញ​ភាព​តាន​តឹង​​ដោយ​គ្រាន់​តែ​សំឡេង​ជំទាស់​​បង្កើត​បាន​ជា​បញ្ហា​រាំង​ស្ទះ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អន្តរជាតិ។

តាម​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ ស្ថិត​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃដិន អាមេរិក​បាន​ចុះ​ហត្ថលេខាលក់​អាវុធ​ឲ្យ​ប្រទេស​អ៉ីស្រាអែល​ដែល​មាន​តម្លៃ​ជា​​ប្រាក់ ៧៣៥​លាន​ដុល្លារ​អាមេរិក។​

អាវុធ​ធុន​ធំ​របស់​អ៉ីស្រាអែល

ដោយ​កត់​សំគាល់​ថា អាមេរិក​បាន​បែក​បាក់​​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ការ​ប្រកាន់​​ជំហរ​របស់​ខ្លួនស្តី​ពី​បញ្ហា​នេះ ដោយ​លោក​ Zhao បាន​ទទួច​ឲ្យ​អាមេរិក  បោះ​បង់​ចោល​វោហារ​សាស្ត្រ​របស់​ខ្លួន​ស្តី​ពី​សិទ្ធិ និង​សេចក្តី​ថ្លៃ​ថ្នូរ​នៃ​ជន​ជាតិ​ឥស្លាម ហើយ​បង្ហាញ​ជំហរ​ការពារ​សិទ្ធិ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​វិញ។

លោក Zhao បាន​សង្កត់​ធ្ងន់​ថា ជំនួស​ឲ្យ​​គិត​តែ​លើ​​​ផល​ប្រយោជន៍​​ផ្ទាល់​​ខ្លួន​ទាំង​ស្រុង​លើ​បញ្ហា​នេះ អាមេរិក​គួរ​ធ្វើ​ការ​ជា​មួយ​សហគមន៍​អន្តរជាតិ ចែក​រំលែក​ឲ្យ​កម្តៅ​នៃ​ភាព​តាន​តឹង​​ថយ​ចុះ និង​គាំទ្រ​ដល់​តួនាទី​ NUSC ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ និង​កសាង​ទំនុក​ចិត្ត​ជា​ថ្មី។​

ការ​បាញ់មីស៊ីល​ពេល​យប់របស់​អ៉ីស្រាអែល

ប្រទេសចិន​ជា​អ្នក​គាំទ្រ​ពេញ​ទំហឹង​សម្រាប់​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​​ចំពោះ​​ជម្លោះ​អ៉ីស្រាអែល និង​ប៉ាឡេស្ទីន។ ក្នុង​កិច្ច​ពិភាក្សា UNSC កាល​ពី​ថ្ងៃ​អាទិត្យ ក្រុម​ប្រឹក្សា​រដ្ឋ​​​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ចិន លោក Wang Yi បាន​បញ្ជាក់​ថា បាន​អំពាវ​នាវ​ឲ្យ​ភាគី​ទាំង​ពីរ​អនុវត្ត​ការ​អត់​ធ្មត់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ cgtn​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម