ព័ត៌មានអន្ដរជាតិ
លោក Trump ច្រឡំមាត់ទទួលស្គាល់ការចាញ់ឆ្នោត
ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ដោយសារតែគាត់ហាក់ដូចជាទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុននៅពេលដែលគាត់ថ្លែងទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩ផ្សាយផ្ទាល់ចេញពីសេតវិមាន។
ឥឡូវនេះ លោក Trump ទទួលបានសំឡេងគាំទ្រជាង៥លានសំឡេងនៅពីក្រោយគូប្រជែងគឺលោក Joe Biden ដែលត្រូវបានប្រកាសជាប្រធានាធិបតីជាប់ឆ្នោតបើទោះបីជាមានការបដិសេធទទួលយកលទ្ធផលនេះក៏ដោយ។

ប៉ុន្តែប្រធានាធិបតីរូបនេះហាក់ដូចជាភ្លេចភ្លាំងជាមួយនឹងការច្រឡំមាត់សារភាពថាលោក Biden បានយកឈ្នះគាត់ស្របពេលដែលគាត់និយាយអំពីលទ្ធភាពរបស់សហរដ្ឋអាមេរិកចូលទៅក្នុងការបិទប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។
លោក Trump និយាយថា “តាមយើង យើងនឹងមិនទៅរកការបិទប្រទេសទេ ខ្ញុំនឹងមិនទៅទេ រដ្ឋបាលនេះនឹងមិនត្រូវទៅរកការបិទប្រទេសឡើយ។ សង្ឃឹមថាអ្វីៗនឹងកើតឡើងនាពេលអនាគត អ្នកណាដឹងថារដ្ឋបាលមួយណានឹងត្រូវគ្រប់គ្រង។ ខ្ញុំគិតថា ពេលវេលានឹងប្រាប់ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថា រដ្ឋបាលនេះនឹងមិនបិទប្រទេសទេ វានឹងមិនចាំបាច់ឡើយ”។

លោកប្រធានាធិបតីបានថ្លែងចេញពីសួន Rose Garden នៃសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីដើម្បីផ្តល់ព័ត៌មានថ្មីៗស្តីពីកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងកូវីដរបស់អាមេរិកដែលត្រូវបានគេដាក់ឈ្មោះថា Operation Warp Speed ។
ហើយការបញ្ចេញមតិនានាបានកើតឡើងបើទោះបីជាការពិតថា លោក Trump នៅតែមិនព្រមទទួលស្គាល់បរាជ័យដោយថ្វីដៃប្រធានាធិបតីជាប់ឆ្នោតលោក Biden ក៏ដោយ។
លោក Trump នៅតែអះអាងថា ការបោះឆ្នោតនេះគឺជាការក្លែងបន្លំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?