លោក Trump ច្រឡំមាត់ទទួលស្គាល់ការចាញ់ឆ្នោត – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump ច្រឡំមាត់ទទួលស្គាល់ការចាញ់ឆ្នោត

Published

on

ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ដោយសារតែគាត់ហាក់ដូចជាទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុននៅពេលដែលគាត់ថ្លែងទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩ផ្សាយផ្ទាល់ចេញពីសេតវិមាន។

ឥឡូវនេះ លោក Trump ទទួលបានសំឡេងគាំទ្រជាង៥លានសំឡេងនៅពីក្រោយគូប្រជែងគឺលោក Joe Biden ដែលត្រូវបានប្រកាសជាប្រធានាធិបតីជាប់ឆ្នោតបើទោះបីជាមានការបដិសេធទទួលយកលទ្ធផលនេះក៏ដោយ។

ប៉ុន្តែប្រធានាធិបតីរូបនេះហាក់ដូចជាភ្លេចភ្លាំងជាមួយនឹងការច្រឡំមាត់សារភាពថាលោក Biden បានយកឈ្នះគាត់ស្របពេលដែលគាត់និយាយអំពីលទ្ធភាពរបស់សហរដ្ឋអាមេរិកចូលទៅក្នុងការបិទប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។

លោក Trump និយាយថា “តាមយើង យើងនឹងមិនទៅរកការបិទប្រទេសទេ ខ្ញុំនឹងមិនទៅទេ រដ្ឋបាលនេះនឹងមិនត្រូវទៅរកការបិទប្រទេសឡើយ។ សង្ឃឹមថាអ្វីៗនឹងកើតឡើងនាពេលអនាគត អ្នកណាដឹងថារដ្ឋបាលមួយណានឹងត្រូវគ្រប់គ្រង។ ខ្ញុំគិតថា ពេលវេលានឹងប្រាប់ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថា រដ្ឋបាលនេះនឹងមិនបិទប្រទេសទេ វានឹងមិនចាំបាច់ឡើយ”។

លោកប្រធានាធិបតីបានថ្លែងចេញពីសួន Rose Garden នៃសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីដើម្បីផ្តល់ព័ត៌មានថ្មីៗស្តីពីកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងកូវីដរបស់អាមេរិកដែលត្រូវបានគេដាក់ឈ្មោះថា Operation Warp Speed ​។

ហើយការបញ្ចេញមតិនានាបានកើតឡើងបើទោះបីជាការពិតថា លោក Trump នៅតែមិនព្រមទទួលស្គាល់បរាជ័យដោយថ្វីដៃប្រធានាធិបតីជាប់ឆ្នោតលោក Biden ក៏ដោយ។

លោក Trump នៅតែអះអាងថា ការបោះឆ្នោតនេះគឺជាការក្លែងបន្លំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម