ព័ត៌មានអន្ដរជាតិ
មេដឹកនាំអ៉ីស្រាអែលអះអាងថា ការវាយប្រហារ៩ថ្ងៃធ្វើឲ្យក្រុមហាម៉ាសបង្កើតឡើងវិញរាប់ឆ្នាំ
លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសដោយទម្លាក់គ្រាប់បែករយៈពេល៩ងថ្ងៃជាប់គ្នាកន្លងទៅនេះលើតំបន់ហ្គាហ្សាធ្វើឲ្យក្រុមហាម៉ាសត្រូវបានបង្កើតឡើងវិញរាប់ឆ្នាំឯណោះ។
កម្មករកសិដ្ឋានបរទេស២នាក់ត្រូវបានសម្លាប់ដោយគ្រាប់រ៉ុក្កែតរបស់សកម្មប្រយុទ្ធប៉ាឡេស្ទីនចូលទៅតំបន់ភាគខាងត្បូងប្រទេសអ៉ីស្រាអែលកាលពីថ្ងៃអង្គារ៍។ ចំណែកអ៉ីស្រាអែលនៅតែបន្តវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្គាហ្សា ហើយនៅតំបន់វេសប៊ែង ហោចណាស់ជនជាតិប៉ាឡេស្ទីន៣នាក់ត្រូវបានប៉ូលិសអ៉ីស្រាអែលសម្លាប់កំឡុងពេលធ្វើការតវ៉ានៅជិត Ramallah។

កិច្ចខិតខំប្រឹងការទូតដើម្បីបញ្ឈប់ហិង្សាដំណើរការជោគជ័យតិចតួចប៉ុណ្ណោះ។ ប្រទេសបារាំងបានដាក់ចេញនូវសេចក្តីព្រាងដំណោះស្រាយជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានសហសម្របសម្រួលពីប្រទេសអេហ្ស៊ីប និងហ្សក់ដានីដើម្បីអំពាវនាវឲ្យមានកិច្ចឈប់បាញ់គ្នា។
នៅព្រឹកថ្ងៃអង្គារ៍ អ៉ីស្រាអែលបានបើកច្រកព្រំដែនចូលក្នុងតំបន់ហ្គាហ្សាបានរយៈពេលខ្លីដើម្បីអនុញ្ញាតឲ្យក្បួនជំនួយចូល។ ទោះបីជាយ៉ាងណា ច្រកត្រូវបានបិទវិញ បន្ទាប់ពីមានការផ្ទុះអាវុធ និងគ្រាប់រ៉ុក្កែតប៉ាឡេស្ទីន។
តើលោក Netanyahu និយាយអ្វី?
លោកនាយករដ្ឋមន្ត្រី Netanyahu និយាយថា ហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សា មានឥរិយាបថហួសពីការរំពឹងទុក និងថា ប្រតិបត្តិការនៅតែបន្តបរាបណាខ្លួនមិនទាន់ស្តារភាពស្ងប់ស្ងាត់ឲ្យពលរដ្ឋអ៉ីស្រាអែលទាំងអស់។

យោងតាមក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន២១៥នាក់ត្រូវបានសម្លាប់ក្នុងនោះស្ត្រីនិងកុមារប្រហែល១០០នាក់នៅហ្គាហ្សា។ ចំណែកនៅអ៉ីស្រាអែលមានមនុស្ស១២នាក់បានស្លាប់ ក្នុងនោះមានកុមារ២នាក់។

នៅថ្ងៃអង្គការអ៉ីស្រាអែលបាននិយាយថា ហោចណាស់ សកម្មប្រយុទ្ធ១៥០នាក់ក្នុងចំណោមមនុស្សដែលត្រូវបានសម្លាប់នៅហ្គាហ្សា។ ចំណែកក្រុមហាម៉ាសមិនបានបង្ហាញតួលេខនៃការស្លាប់របស់ខ្លួនឡើយ។ អ៉ីស្រាអែលបានប៉ាន់ស្មានថា ការចាប់ផ្តើមជម្លោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទាំងពីរមានឃ្លាំងផ្ទុកអាវុធប្រហែលជារ៉ុក្កែត១២០០០គ្រាប់នៅហ្គាហ្សា។

តើមានអ្វីកើតឡើងនៅវេសប៊ែង?
ពលរដ្ឋប៉ាឡេស្ទីនជាច្រើននៅតំបន់វេសប៊ែង និងយេរ៉ូសាឡឹមខាងកើតដែលត្រូវបានត្រួតត្រាបានផ្ទុះឡើងការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា។ តំបន់ជាច្រើននៅអ៉ីស្រាអែលដែលមានជនជាតិអារ៉ាប់ភាគច្រើនក៏ចូលរួមបាតុកម្មដែរ។

សេវាកម្មសាធារណៈ សាលារៀន និងអាជីវកម្មជាច្រើនត្រូវបានបិទ។
ការប៉ះទង្គិចគ្នាជាច្រើនកន្លែង។ នៅទីប្រជុំជន Ramallah នៃវេសប៊ែង ប៉ូលិសអ៉ីស្រាអែលនិយាយថា ពួកគេបានបង្ក្រាប និងរងការវាយប្រហារវិញកំឡុងពេលកូដកម្ម។ ក្រសួងសុខាភិបាលឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីន៣នាក់ត្រូវបានសម្លាប់នៅនឹងកន្លែង និងរបួសច្រើននាក់។
តើមានអ្វីកើតឡើងនៅតំបន់ព្រំដែន?
នៅព្រឹកថ្ងៃអង្គារ៍ អ៉ីស្រាអែលបានបើកព្រំដែន Kerem Shalom ដើម្បីអនុញ្ញាតឲ្យជំនួយចូលតំបន់ហ្គាហ្សា។ អង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ប៉ុន្តែក៏បានជំរុញឲ្យអ៉ីស្រាអែលបើកច្រកសំខាន់ Erez ដែរ ដែលអាចផ្តល់ឲ្យបុគ្គលិកមនុស្សធម៌ ក៏ដូចជាជំនួយផ្សេងៗបានចូលទៅ។
ទោះបីជាយ៉ាងណា ក្បួនរថយន្តដឹកជំនួយចូលតំបន់ហ្គាហ្សា ក៏ស្រាប់តែសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបាញ់គ្រាប់ត្បាល់ទៅលើតំបន់នោះ។ ជនជាតិថៃពីរនាក់ដែលធ្វើការនៅកសិដ្ឋានមួយចម្ងាយ១៤គីឡូម៉ែត្រពីព្រំដែនត្រូវបានសម្លាប់។ ជាលទ្ធផល អ៉ីស្រាអែលបានបិទច្រកនោះវិញ។
ជាមួយគ្នានេះ ច្រកព្រំដែន Rafah ជាមួយប្រទេសអេហ្ស៊ីប ដែលជាច្រកតែមួយគត់ចូលទៅតំបន់ហ្គាហ្សាមិនត្រូវបានគ្រប់គ្រងដោយអ៉ីស្រាអែលទេ។ ក្បួនរថយន្តដាច់ដោយឡែន១៥គ្រឿងបានដឹកប្រេងឥន្ទនៈ និងចំណីអាហារ ក៏ដូចជាវេជ្ជសាស្ត្រចូលទៅតំបន់ហ្គាហ្សា។
ទីភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ Ocha បាននិយាយថា មនុស្ស៥២០០០នាក់នៅហ្គាហ្សាត្រូវបានជម្លៀសចេញ ក្នុងនោះមាន៤៧០០០នាក់ភៀសខ្លួនទៅសាលារៀន UN៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល