Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព អ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះដ្រូន សង្ស័យជារបស់ប៉ាឡេស្ទីន ក្បែរជ្រលងភ្នំហ្ស៊កដានីនៃតំបន់ West Bank

បានផុស

នៅ

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន នៅក្បែរជ្រលងភ្នំហ្ស៊កដានី នៅតំបន់ West Bank ដែលខ្លួនបានកាន់កាប់ បន្ទាប់ពីសង្ស័យថាជាយន្តហោះដ្រូនរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យយោធាលោក Avichay Adraee បាននិយាយថា យន្តហោះគ្មានមនុស្សបើក ត្រូវបានស្ទាក់ចាប់ នៅពេលវាចូលទៅជិតព្រំដែនអ៊ីស្រាអែល ក្បែរតំបន់ Wadi el-Ayoun នៅជ្រលងភ្នំហ្ស៊កដានី ។

លោកបាននិយាយ ដោយមិនផ្តល់ព័ត៌មានលម្អិតថា “កងកម្លាំងអ៊ីស្រាអែល បានប្រមូលកម្ទេចកម្ទី របស់យន្តហោះដ្រូន និងកំពុងពិនិត្យមើលពីប្រភពដែលយន្តហោះនោះមកទីតាំងណា” ។

យោងតាមប្រភពពីអ៊ីស្រាអែល បានឲ្យដឹងថា នេះជាលើកទី ៧ ហើយដែលកងទ័ពអ៊ីស្រាអែល ស្ទាក់ចាប់យន្តហោះដ្រូន ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ជាមួយក្រុមប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី ១០ ខែឧសភា ។

យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ២១៧ នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារចំនួន ៦៣ នាក់និងស្ត្រី ៣៦ នាក់ និង ១,៤០០ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីសប្តាហ៍មុន ខណៈជនជាតិអ៊ីស្រាអែល ១០ នាក់ត្រូវបានសម្លាប់ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីន ដែលបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ីស្រាអែល បន្តវាយប្រហារពាសពេញតំបន់ហ្គាហ្សា និង West Bank ហើយថែមទាំងកម្ទេចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស

ចុចអាន ៖ ស្លុតចិត្ត! សប្ដាហ៍មុនឪពុកម្តាយ និងបងស្រីស្លាប់ពីការវាយប្រហាររបស់ អ៊ីស្រាអែល ហើយយប់មិញកូនស្រីអាយុ ៣ ឆ្នាំត្រូវបានសម្លាប់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម