Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌារងទុក្ខខ្លាំង! ព្យុះបិសាច សម្លាប់មនុស្សកើនដល់៣៣នាក់ ខណៈ៩០នាក់កំពុងបាត់ខ្លួន

បានផុស

នៅ

គិតត្រឹមរសៀលថ្ងៃពុធនេះ មនុស្សចំនួន៣៣នាក់បានស្លាប់ និងជាង៩០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះបិសាចមួយ វាយប្រហារប្រទេសឥណ្ឌា ស្របពេលប្រជាជាតិនេះ កំពុងរងទុក្ខខ្លាំងដោយសារវិបត្តិជំងឺកូវីដ-១៩ រលកទី២ដ៏សាហាវ។

ព្យុះស៊ីក្លូន Tauktae គឺជាប្រព័ន្ធព្យុះចុងក្រោយបង្អស់ នៅក្នុងអ្វីដែលក្រុមអ្នកជំនាញនិយាយថា កំពុងបង្កើនឥទ្ធិពលនៅក្នុងសមុទ្រអារ៉ាប់។

ក្រុមមន្រ្តីបាននិយាយថា ខ្យល់បក់ក្នុងល្បឿនរហូតដល់ទៅ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង បានកម្ទេចបង្អួចផ្ទះនៅតាមមាត់សមុទ្រ, ផ្តួលរំលំបង្គោលភ្លើងនិងដើមឈើរាប់ពាន់ដើមនិងបិទផ្លូវដែលឆ្ពោះទៅតំបន់រងគ្រោះ។

នាវាជំនួយមួយគ្រឿង នៅស្ថានីយ៍រុករកប្រេងត្រូវបានបោកពន្លិចដោយទឹករលកកម្ពស់៨ម៉ែត្រក្បែរទីក្រុង Mumbai។ មនុស្សចំនួន៩៣នាក់ក្នុងចំណោមមនុស្សទាំង២៧៣នាក់នៅលើនោះ កំពុងបាត់ខ្លួន។ នេះបើតាមការអះអាងរបស់ កងទ័ពជើងទឹកឥណ្ឌា ​កាលពីថ្ងៃអង្គារ។

ទន្ទឹមនោះ ផ្ទះជាង១៦,៥០០ខ្នង ត្រូវខូចខាត, ដើមឈើ៤០,០០០ដើមត្រូវផ្តួលរំលំ ហើយភូមិជិត៦,០០០ភូមិ ត្រូវគ្មានអគ្គិសនីប្រើប្រាស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Herald Sun

ចុចអាន៖ ទុក្ខជាន់ទុក្ខ! កំពុងកូវីដផង ឥណ្ឌា ជួបព្យុះស៊ីក្លូនខ្លាំងបំផុត សម្លាប់និងជម្លៀសមនុស្សរាប់ម៉ឺននាក់ទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម