ព័ត៌មានអន្ដរជាតិ
ជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែល មិនយូរមិនឆាប់រាលដាលជាសង្គ្រាមសាសនាថ្មី ក្រោយការវាយប្រហារច្រើនឡើងៗលើទីតាំងសក្ការៈបូជានានា
ទីប្រឹក្សាកិច្ចការសាសនា របស់មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Al-Habbash បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីនបានព្រមាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៃការផ្ទុះឡើងនូវសង្គ្រាមសាសនា ដោយសារ “ការរំលោភបំពានរបស់អ៊ីស្រាអែល ទៅលើទីតាំងដ៏បរិសុទ្ធនៅទីក្រុង Jerusalem ក៏ដូចជាសកម្មភាពជ្រុលនិយម ដោយអ្នកតាំងទីលំនៅជ្វីហ្វ” ។

មន្ត្រីរូបនោះបានកត់សម្គាល់ថា “ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែដដែល ហើយប្រសិនបើអ៊ីស្រាអែល និងអ្នកតាំងលំនៅថ្មី មិនបញ្ឈប់ការបង្កឲ្យមានអារម្មណ៍ ខាងសាសនារបស់ប៉ាឡេស្ទីន និងមូស្លីមជាទូទៅនោះ ពិភពលោកនឹងប្រឈមមុខនឹងសង្រ្គាមសាសនា ភ្លើងនឹងឆេះចេញពីប្រទេសប៉ាឡេស្ទីន ហើយពិភពលោកទាំងមូលនឹងចំណាយលើវា” ។

លោក Al-Habbash បាននិយាយថា ប្រតិកម្មរបស់ពិភពអារ៉ាប់ និងមូស្លីម ក៏ដូចជាប្រទេសដទៃទៀត ចំពោះការប្រទូសរ៉ាយដែលកំពុងកើតមាន នៅតំបន់ហ្គាហ្សាស្ទ្រីប និងទឹកដីប៉ាឡេស្ទីនដទៃទៀត គឺមិនគ្រប់គ្រាន់នៅឡើយទេ ។
ទន្ទឹមនោះ យោងតាមទីប្រឹក្សាប្រធានាធិបតីបានឲ្យដឹងថា អាជ្ញាធរប៉ាឡេស្ទីន នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រមូលការគាំទ្រពីអន្តរជាតិទាំងផ្លូវការ និងសាធារណៈ ដើម្បី “ការពារប៉ាឡេស្ទីន និងសិទ្ធិស្របច្បាប់របស់ប្រជាជនរបស់ខ្លួន” ។

លោកបានបន្ថែមថា “នៅក្នុងបរិបទនេះ យើងធ្វើការនៅគ្រប់ទិសដៅ ជាពិសេសចាប់តាំងពីការផ្តោតអារម្មណ៍ នៃបញ្ហាបច្ចុប្បន្នលើទីក្រុង Jerusalem ក៏ដូចជាការវាយប្រហារលើវិហារសាសនា និងទីសក្ការៈបូជានានា ដែលទាក់ទងនឹងពិភពឥស្លាមទាំងមូល” ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដែលកំពុងបន្តនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ២១៧ នាក់ រួមមានកុមារ ៦៣ នាក់ និងស្ត្រី ៣៦ នាក់នៅតំបន់ហ្គាហ្សា ខណៈមនុស្ស ១២ នាក់ត្រូវបានសម្លាប់ នៅអ៊ីស្រាអែល បន្ទាប់ពីអំពើហិង្សាថ្មីៗនេះបានផ្ទុះឡើងនៅថ្ងៃទី ១០ ឧសភា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ