ព័ត៌មានអន្ដរជាតិ
ទីបំផុត មេដឹកនាំអាមេរិកអំពាវនាវឲ្យអ៉ីស្រាអែលបញ្ចប់ហិង្សាដើម្បីបទឈប់បាញ់គ្នា
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានហៅទូរសព្ទួជាថ្មីទៅកាន់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ដើម្បីឲ្យបញ្ឈប់ហិង្សា ហើយងាកទៅផ្លូវឆ្ពោះទៅរកបទឈប់បាញ់គ្នា។
លោក ចូ បៃដិន បានប្រាប់លោក Benjamin Netanyahu ថា លោកសង្ឃឹមនឹងមានការកាត់បន្ថយធំដុំនៅថ្ងៃនេះដើម្បីបើកផ្លូវឆ្ពោះទៅរកបទឈប់បាញ់គ្នា រវាង អ៉ីស្រាអែល និងសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ជាការលើកឡើងគួរឲ្យកត់សំគាល់មួយរបស់លោកប្រធាធាធិបតីអាមេរិកអំពីជម្លោះ។

សេតវិមានបាននិយាយថា ការហៅទូរសព្ទនៅថ្ងៃពុធ «មេដឹកនាំទាំងពីរបានពិភាក្សាលំអិតអំពីស្ថានភាពនៅតំបន់ហ្គាហ្សា ដំណើរការវិវត្តរបស់អ៉ីស្រាអែលក្នុងការវាយប្រហារលើក្រុមហាម៉ាស និងសមាសធាតុភេរវកម្មផ្សេងៗ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងការទូតកំពុងដំណើរការដោយរដ្ឋាភិបាលភិបាលក្នុងតំបន់ ក៏ដូចសហរដ្ឋអាមេរិក»។
សេតវិមានបន្ថែមថា ៖«លោកប្រធានាធិបតីបានជម្រាបលោកនាយករដ្ឋមន្ត្រីថា លោករំពឹងឃើញមានការកាត់បន្ថយធំនៅថ្ងៃនេះដើម្បីឆ្ពោះទៅរកផ្លូវបទឈប់បាញ់គ្នា»។
ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយ បន្ទាប់ពីសេតវិមានបង្ហាញពីការអំពាវនាវ លោក Netanyahu បាននិយាយថា លោកនៅតែប្តេជ្ញាបន្តការវាយប្រហាររហូតដល់គោលបំណងរបស់អ៉ីស្រាអែលទទួលបានជោគជ័យគឺ ស្តារភាពស្ងប់ស្ងាត់ និងសន្តិសុខសម្រាប់ពលរដ្ឋអ៊ីស្រាអែល»។
លោកបានអរគុណដល់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន សម្រាប់ការការពារសិទ្ធិរបស់អ៉ីស្រាអែលដើម្បីការពារខ្លួន។

ជុំវិញចំណងការទូតនៅចំពោះមុខ ប្រទេសអេហ្ស៊ីប កាតារ និងអង្គការសហប្រជាជាតិបានកំពុងសម្រុះសម្រួលភាគីទាំងពីរ។ ក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសបារាំង អេហ្ស៊ីប និងហ្សក់ដានីបាននិយាយថា ៖«ពួកគេបានអំពាវនាវឲ្យគ្រប់ភាគីយល់ព្រមលើបទឈប់បាញ់គ្នាជាបន្ទាន់»។
ក្នុងសេចក្តីថ្លែងការណ៍បង្ហាញថា ពួកគេធ្វើការជាមួយអង្គការសហប្រជាជាតិ និងដៃគូផ្សេងទៀតដើម្បីធានាបាននូវមនុស្សធម៌ចូលទៅដល់ជួយប្រជាជននៅហ្គាហ្សា។ នៅអង្គការសហប្រជាជាតិ អាមេរិកបានរារាំងដល់សេចក្តីអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីបទឈប់បាញ់គ្នា៤លើកហើយ។ ការរារាំងសេចក្តីថ្លែងការណ៍បានធ្វើ៣ដងហើយកាលពីសប្តាហ៍មុន បេសកកម្មអាមេរិកចំពោះ UN ត្រូវបានគេនិយាយថា មិនគាំទ្រដល់សេចក្តីព្រាងដំណោះស្រាយដែលរៀបចំដោយប្រទេសបារាំងដើម្បីអំពាវនាវឲ្យបញ្ឈប់ជម្លោះ និងដំណើរចូលទីភ្នាក់ងារមនុស្សធម៌។
រដ្ឋមន្ត្រីការបរទេសលោក James Cleverly បានប្រាប់សភាថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្តេជ្ញាពេញទំហឹងដើម្បីព្យាយាមជួយនាំមកនូវបទឈប់បាញ់គ្នា និងកាត់បន្ថយភាពតានតឹងក្នុងតំបន់។
លោកបានថ្កោលទោសចំពោះទង្វើភេរវកម្មរបស់ហាម៉ាស និងក្រុមភេរវកម្មផ្សេងៗទៀត។ លោកថា ៖«មិនមានយុត្តិធម៌សម្រាប់គោលដៅជនស៊ីវិលទេ»។ អ៉ីស្រាអែលមានសិទ្ធិការពារខ្លួនដោយស្របច្បាប់ ប៉ុន្តែវាចាំបាច់ណាស់ដែលរាល់សកម្មភាពទាំងអស់ត្រូវមានសមាមាត្រ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ